ឆ្ងាញ់​ណាស់​ប្រពន្ធ​គេ​!​ បុរស​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌដង្កោ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ប្រពន្ធ​គេ​

04-May-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០០​និង​៣០​នាទី​ ត្រង់​ចំណុច​ផ្ទះសំណាក់​មិន​ស្គាល់ឈ្មោះ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​
​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ខាងលើ​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​១០​នាទី​។​

លោក​វរសេនីយ៍ទោ​ ឈឹ​ម​ ប៊ុ​ន​រ័​ត្ន​ អធិការ​ស្តីទី​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ហេង​ ហួត​ ហៅ​ម៉ាំង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើករថយន្ត​ដឹក​អ៊ី​វ៉ា​ន់​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រង់​ចំណុច​ទីលំនៅ​របស់​ជនសង្ស័យ​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ក​ ស​ អ​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មការិនី​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្រួច​ សង្កាត់​ទៀន​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

លោក​អធិការ​ស្តីទី​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​មិន​ចាំ​ ខែកក្កដា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៦​និង​១០​នាទី​ ជន​រង​គ្រោះ​ កំពុង​តែ​នៅផ្ទះ​ម្តាយក្មេក​ស្ថិត​នៅ​ភូមិ​ព្រៃ​ស​លិច​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ពេល​នោះ​ឈ្មោះ​ ហេង​ សុខ​ហួយ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ (​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ ជនសង្ស័យ​និង​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​)​ បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ផឹកស៊ី​នៅផ្ទះ​ របស់​ជនសង្ស័យ​ឈ្មោះ​ ហេង​ ហួត​ ស្ថិត​នៅ​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

ហើយ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៦​ មិន​ចាំ​ស្លាក​លេខ​ និង​លេខ​តួ​ លេខ​ម៉ាស៊ីន​ ឌុ​ប​កូនប្រុស​ អាយុ​០៩​ឆ្នាំ​ម្នាក់​ ទៅ​ផ្ទះ​របស់​ជនសង្ស័យ​ខាងលើ​ រួច​បាន​ផឹកស៊ី​មាន​គ្នា​ចំនួន​០៥​នាក់​រួ​មាន​ទី​១-​ឈ្មោះ​ ហេង​ សុខ​ហួយ​ (​ប្អូនស្រី​ជនសង្ស័យ​),​ ទី​២-​ឈ្មោះ​ ឆេ​ង​ គឹ​ម​សាន់​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​,​ ទី​៣-​ជនសង្ស័យ​,​ ទី​៤-​ឈ្មោះ​ ភុំ​ ណី​ម​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ (​ប្រពន្ធ​របស់​ជនសង្ស័យ​)​ នឹង​ទី​៥-​ជន​រង​គ្រោះ​ រហូត​ដល់​វេលា​ម៉ោង​ ១៩​និង​១០​នាទី​ ជន​រង​គ្រោះ​លា​សុំ​ទៅ​ផ្ទះ​ តែ​ជនសង្ស័យ​ និង​អ្នក​ផឹកស៊ី​ខាងលើ​ បាន​ឃាត់​មិន​ឲ្យ​ទៅ​ទេ​ ថែម​ទាំង​បាន​លួច​ដក​ ក្បាល​ប៊ូស៊ី​ ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​លាក់​ទុក​បាត់​។​ បន្ទាប់​មក​នៅ​វេលា​ម៉ោង​២០​និង​០៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ ឈ្មោះ​ ហេង​ សុខ​ហួយ​ បាន​បបួល​ជន​រង​គ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ​ តែ​ជន​រង​គ្រោះ​ប្រកែក​មិន​ព្រមទៅ​ទេ​។​ ហើយ​ឈ្មោះ​ ហេង​ សុខ​ហួយ​ និង​ជនសង្ស័យ​បាន​និយាយ​លួងលោម​ជន​រង​គ្រោះ​ ឲ្យ​ទៅ​ជាមួយ​ ដោយ​និយាយ​ថា​ ទៅ​ច្រៀង​លក្ខណៈ​ គ្រួសារ​ ទើប​ជន​រង​គ្រោះ​ព្រមទៅ​គ្នា​០៤​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឆេ​ង​ គឹ​ម​សាន់​,​ ទី​២-​ឈ្មោះ​ ហេង​ សុខ​ហួយ​,​ ទី​៣-​ជនសង្ស័យ​ នឹង​ទី​៤-​ជន​រង​គ្រោះ​ ចូល​ខារ៉ាអូខេ​ឈ្មោះ​ រ៉ូ​មែន​ទិ​ក​ ខេ​ធី​វី​ ហ្វា​មី​លី​ ស្ថិត​នៅ​ភូមិ​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

រហូត​ដល់​វេលា​ម៉ោង​០១​និង​៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​មិន​ចាំ​ (​ថ្ងៃ​បន្ទាប់​)​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក៏​នាំ​គ្នា​ឈប់​ច្រៀង​ ឈ្មោះ​ ហេង​ សុខ​ហួយ​ និង​ឈ្មោះ​ ឆេ​ង​ គឹ​ម​សាន់​ បាន​ជិះ​ម៉ូតូ​ មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ចំណែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ មិន​ចាំ​ស្លាក​លេខ​ និង​លេខ​តួ​ លេខ​ម៉ាស៊ីន​ ឌុ​ប​ជន​រង​គ្រោះ​ ។​ ហើយ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង​ ទើប​ជនសង្ស័យ​បាន​បើក​ម៉ូតូឌុប​ជន​រង​គ្រោះ​ទៅ​ចូល​ផ្ទះ​ សំណាក់​ ម្តុំ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ ជនសង្ស័យ​បាន​ដោះ​អាវ​ រួច​ឡើង​ ពោប​ពីលើ​ជន​រង​គ្រោះ​ ឃើញ​ដូចនេះ​ជន​រង​គ្រោះ​ក៏​បាន​និយាយ​ថា​ កុំ​ធ្វើ​អ​ញ្ចឹ​ង​យើង​ជា​មិត្តភក្តិ​នឹង​គ្នា​ រួច​ជនសង្ស័យ​ក៏​បាន​និយាយ​គម្រាម​ថា​ នៅ​ឲ្យ​ស្ងៀម​ បើ​ហ៊ាន​ស្រែក​រូបគេ​ (​ជនសង្ស័យ​)​ នឹង​ច្របាច់ក​ឲ្យ​ស្លាប់​ ហើយ​ជន​រង​គ្រោះ​មិន​ហ៊ាន​រើបម្រះ​ ក៏​បាន​ឲ្យ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ តែ​មិនដឹង​ថា​បាន​សម្រេច​ ឬ​មិន​បាន​សម្រេច​នោះ​ទេ​ ព្រោះ​ជន​រង​គ្រោះ​ស្រវឹងស្រា​ខ្លាំង​លែង​ដឹងខ្លួន​។​

លុះដល់​វេលា​ ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ ជន​រង​គ្រោះ​ឡើង​ភ្ញាក់​ដឹងខ្លួន​ មាន​សភាព​អាក្រាត​កាយ​ រួច​ជន​រង​គ្រោះ​ស្លៀកពាក់​ ខោអាវ​ហើយ​ជនសង្ស័យ​ក៏​បាន​ឌុ​ប​ ជន​រង​គ្រោះ​ទៅ​ដាក់​នៅ​ម្តុំ​ផ្លូវបំបែក​ព្រៃ​ស​ ស្ថិត​នៅ​ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ហើយ​ ឈ្មោះ​ ហេង​ សុខ​ហួយ​ ក៏​បាន​ឌុ​ប​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​របស់​ជនសង្ស័យ​ខាងលើ​ រួច​ជនសង្ស័យ​ក៏​បាន​ ទូរស័ព្ទ​ប្រាប់​ឈ្មោះ​ ហេង​ សុខ​ហួយ​ ថា​ ក្បាល​ប៊ូស៊ី​នៅ​លើ​ពូក​ របស់​គេ​(​ជនសង្ស័យ​)​ ទើប​ជន​រង​គ្រោះ​បាន​យក​ ក្បាល​ប៊ូស៊ី​ដាក់​ម៉ូតូ​បញ្ឆេះ​ឌុ​ប​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​មិន​ ហ៊ាន​ប្រាប់​រឿងរ៉ាវ​ខាងលើ​ដល់​ឈ្មោះ​ ជា​ ចាន់​រដ្ឋ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ (​ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​)​ ឲ្យ​បានដឹង​ទេ​ព្រោះ​ខ្លាច​ប្តី​រករឿង​លែងលះ​គ្នា​។​

​ក្រោយមក​ជនសង្ស័យ​បាន​លួង​ លោម​ជន​រង​គ្រោះ​បង្ខំ​រួម​ភេទ​ ជាមួយ​ ដោយ​និយាយ​គម្រាម​ថា​ បើ​មិន​ព្រមទៅ​ដេក​ជាមួយ​រូបគេ​ (​ជន​សង​សង្ស័យ​)​ នឹង​និយាយ​រឿងហេតុ​ ខាងលើ​ឲ្យ​ប្តី​ និង​អ្នក​ផ្សេង​បានដឹង​ ទើប​ជន​រង​គ្រោះ​ព្រមទៅ​រួម​ភេទ​ ជាមួយ​ជនសង្ស័យ​បាន​សម្រេច​ ជា​បន្ត​ បន្ទាប់​ចំនួន​០៣​លើក​ថែម​ទៀត​ ហើយ​នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០០​និង​៣០​នាទី​ ជនសង្ស័យ​ បាន​និយាយ​លួ​យ​លោម​ និង​គម្រាម​ជន​រង​គ្រោះ​ឌុ​បយក​ទៅ​ដេក​នៅផ្ទះ​សំណាក់​មិន​ស្គាល់ឈ្មោះ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ រួម​ភេទ​បាន​សម្រេច​ មួយ​លើក​ទៀត​ ទើប​ជន​រង​គ្រោះ​និយាយ​រឿងហេតុ​ខាងលើ​ ប្រាប់​ប្តី​ឲ្យ​បានដឹង​ រួច​មក​ប្តឹង​សមត្ថកិច្ច​នគរ​ បាល​ខណ្ឌដង្កោ​ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ ខាងលើ​ បាន​នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​ និង​៣០​នាទី​ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ​ ស្ថិត​នៅ​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ យក​មក​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​ផ្លូវ​ ច្បាប់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជន​សង​សង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ដើម្បី​ក​សា​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20625767

  • ថ្ងៃនេះ1641
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68161
  • ខែនេះ183311
  • ឆ្នាំនេះ183311
  • សរុប20625767