សៀមរាប ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញស្នងការខេត្តសៀមរាប សម្របសម្រួលផ្លូវច្បាប់ដោយអយ្យការអមសាលាដំបូងខេត្តសៀមរាប បានយកក្រុមជនសង្ស័យដែលសម្លាប់ជនសង្ស័យម្នាក់កាលពីថ្ងៃ២៣ ខែមេសា យកទៅធ្វើត្រាប់អំពីសកម្មភាពនិងការរៀបចំគម្រោងសម្លាប់ថៅកែលក់គ្រឿងបន្លាស់នៅក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មានរួមានទី១-ឈ្មោះ សយ ឡុន ហៅជ្រូក អាយុ២៤ឆ្នាំ ជាជនដៃដល់ មានមុខរបរជាងដែក មានស្រុកកំណើត នៅភូមិដូនឡី ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប នឹងទី២-ឈ្មោះ អ៊ុន ប៉ូឡូញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិដំដែកលើ ឃុំដំដែក សករុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នករៀបចំគម្រោងសម្លាប់ជនរងគ្រោះ។
សូមរឭកថា បុរសម្ចាស់អាជីវកលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវបានឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង២១ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕