នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​យុវជន​ម្នាក់​ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​)​ បញ្ជូន​ទៅ​តុលាការ​

07-May-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងកា​រា​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ទោស​ (​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​ VIVO​ 7​ Plus​ ពណ៌​ ខ្មៅ​ )​ ប្រព្រឹត្ត​នៅ​ចំណុច​មុខក្រសួង​ធម្មការ​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​១​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​នឹង​៤០​នាទី​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ហួច​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​វិទ្យាល័យ​ព្រែក​លៀប​ ថ្នាក់​ទី​៩​អា​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ក្នុង​បូ​រី​រុងរឿង​ ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។​ ជន​រង​គ្រោះ​ឈ្មោះ​ DA​ SILVAPEDRO​ ភេទ​ប្រុស​ អាយុ​៥០​ ឆ្នាំ​ ជនជាតិ​ ហ្គី​ណេ​​មុខរបរ​ទេសចរណ៍​ ស្នាក់​នៅផ្ទះ​សំណាក់​OK​ ផ្លូវ​លេខ​២៥៨​ ក្រុម​១​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

 

ចំនួនអ្នកទស្សនា

    20623387

  • ថ្ងៃនេះ10121
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65781
  • ខែនេះ180931
  • ឆ្នាំនេះ180931
  • សរុប20623387