ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានអំពាវនាវដល់បងប្អូនដែលប្រកបរបរទិញរថយន្តជួលទៅឲ្យអ្នកជិះ មិនថាជនជាតិខ្មែរឬជនជាតិបរទេសនោះទេត្រូវណែនាំពួកគាត់ឲ្យមានច្បាប់ទំលាប់ឲ្យបានត្រឹមត្រូវ ជាពិសេសជនបរទេស។ ហើយការជួលទាំងនោះត្រូវមានឯកសារបទដ្ឋានកតិយុត្តឲ្យបានច្បាស់លាស់នឹងត្រឹមត្រូវក្នុងការមានសិទ្ធបើកបរ។ លោឧត្តមសេនីយ៍ទោ ស្នងការបញ្ជាក់ថាលោកបន្តដឹកនាំកម្លាំងត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តព្រះសីហនុដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នឹងសុវត្ថិភាព សេ្ថរភាព ការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ទូទាំងខេត្តព្រះសីហនុ។
ជាក់ស្តែងនៅវេលាម៉ោង០១នឹង១០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ត្រង់ចំណុចគោលដៅជិតវេទិកា៧មករា ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ បានចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ នឹងរថយន្តគ្មានស្លាកលេខ។
លោកនាយការិយាល័យចរាចរណ៍បានបន្តថាជាលទ្ធផលបានចំនួន០៧គ្រឿង រថយន្តចំនួន០៥គ្រឿង នឹងម៉ូតូចំនួន០២គ្រឿង មានដូចខាងក្រោម៖
ទី១-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J-6036 បើកបរដោយជនជាតិចិនមានប័ណ្ណបើកបរមិនត្រឹមត្រូវ
ទី២-រថយន្តម៉ាក HYUNDAI H1 ពណ៌ស គ្មានលេខ បើកបរដោយជនជាតិខ្មែរ
ទី៣- រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2B-9665 បើកបរដោយជនជាតិចិនមានប័ណ្ណបើកបរមិនត្រឹមត្រូវ
ទី៤-រថយន្តម៉ាក HYUNDAI H1 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2A-8065 បើកបរដោយជនជាតិចិនមានប័ណ្ណបើកបរមិនត្រឹមត្រូវ
ទី៥-រថយន្តម៉ាក KAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ-7699 បើកបរដោយជនជាតិចិនមានប័ណ្ណបើកបរមិនត្រឹមត្រូវ
ទី៦-ម៉ូតូម៉ាក AIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1E-4580 បើកបរដោយជនជាតិចិនគ្មានមួកសុវត្ថិភាព
ទី៧-ម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1AB-2399 បើកបរដោយជនជាតិគ្មានមួយកសុវត្ថិភាព។
រីឯវត្ថុតាងម៉ូតូនឹងរថយន្តទាំងអស់ រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីអនុវត្តបន្ត តាមនីតិវិធី ៕