ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភារៈប្រជាពលរដ្ឋតាមផ្លូវសាធារណៈ) ចំនួន៣ករណី។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យលួចមានស្ថានទម្ងន់ទោសយ៉ាងសកម្មខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣១៧ កែងផ្លូវ៥៧៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីទី១-ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខ ស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវ សហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៨នឹង២០នាទី។ ជនរងគ្រោះឈ្មោះ ដួង ដាវី ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរឧសថការីស្នាក់នៅផ្ទះលេខ៦៣ ភូមិប៉ប្រក់ជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ៈ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួនមួយ, ទូរស័ព្ទដៃ ដំនួន ០២គ្រឿង ម៉ាកNOKIA អិនចុចពិលចំនួនមួយនិងម៉ាក IPhone6Plus ចំនួនមួយ, ប្រាក់ដុល្លារចំនួន ១០០ ដុល្លារអាមេរិក។
ករណីទី២-ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ)ប្រព្រឹត្តនៅចំណុចមុខអាគាប៊ូដាជូ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៨នឹង៣០នាទី។ ជនរងគ្រោះឈ្មោះ ស៊ឺ គឹមហ៊ត ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិត ស្នាក់នៅភូមិអូរតាសៀវ ឃុំគោល ស្រុកប្រាសាទសំបូ ខេត្តកំពង់ធំ។
សម្ភារៈបាត់បង់ៈ កាបូបស្ពាយមួយ, ប្រាក់បាតថៃ ចំនួន ៥,០០០បាត, ប្រាក់រៀល ចំនួន ១០០,០០០ រៀល, ទូរស័ព្ទដៃម៉ាក SAMSUNGJ2 ពណ៌ទឹកមាស ចំនួន មួយ, អាយផេតមីនី ពណ៌ស ចំនួនមួយ និងឯកសារមួយចំនួន។
ករណីទី៣-ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុច បណ្តោយផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៤នឹង៤០នាទី។
ជនរងគ្រោះឈ្មោះ សុង ម៉ៅ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦១០ ផ្លូវបេតុង ក្រុម១០ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ៈ កាបូបស្ពាយ ពណ៌ខ្មៅ មួយ, ប្រាក់រៀល ចំនួន ៣០០,០០០ រៀល, ប្រាក់ដុល្លារ ចំនួន ៧៣៣ដុល្លារអាមេរិក, កងដៃផ្លាកទីន មួយ, ចិញ្ចៀនផ្លាកទីន មួយ។
ជនសង្ស័យឈ្មោះ ឡាយ ធីឡាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យឥន្ទ្រទេវីថ្នាក់ទី ១១C១
ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ភារៈចាប់យកៈទូរស័ព្ទដៃម៉ាកIPhone7Plus ពណ៌ខ្មៅ មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕