រថយន្ត​បុក​បុរស​ជា​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ខណៈ​ដែល​ដើរ​មិន​ប្រយ័ត្ន​

08-May-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ បុរស​ជា​អ្នក​ថ្មើរជើង​និង​មាន​សតិ​មិន​គ្រប់​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ខណៈ​ដើរ​តាម​ផ្លូវត្រូវ​រថយន្ត​បើក​ដោយ​ល្បឿន​លឿន​ឈប់​មិន​ទាន់​បាន​បុក​ពេញ​មួយ​ទំហឹង​ នៅ​វេលា​ម៉ោង​៤​និង​២៥​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​២២-២៣​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្ដី​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​។​

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ពុំ​ស្គាល់​អត្តសញ្ញាណ​ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​។​ ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បើករថយន្ត​រត់គេច​ខ្លួន​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​ដើរ​តាម​បណ្ដោយ​ផ្លូវ​ដោយ​ដើរ​រេ​និង​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ ពុំ​មាន​សណ្ដាប់ធ្នាប់​នោះ​ទេ​ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ បើក​ដោយ​ល្បឿន​លឿន​ បាន​បុក​ជន​រង​គ្រោះ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​រថយន្ត​ក្រោយ​ពី​បុក​រួច​ បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

ក្រោយ​ពី​មាន​ហេ​ត​ការណ៍​កើតឡើង​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​កន្លែង​កើតហេតុ​ រួច​ធ្វើការ​វាស់វែង​និង​កសាង​ឯកសារ​ ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ដោយៈ​គង់​ សុង​ហៃ​

ចំនួនអ្នកទស្សនា

    20624517

  • ថ្ងៃនេះ391
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66911
  • ខែនេះ182061
  • ឆ្នាំនេះ182061
  • សរុប20624517