នគរបាល​ចាប់ខ្លួន​បុរស​ម្នាក់​ជេរ​ប្រមាថ​សមត្ថកិច្ច​ខណៈ​ដែល​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​

08-May-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ នគរបាល​ស្រុក​ស្អាង​ធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់​បន្ទាប់​ពី​បុរស​សង្ស័យ​ខាងលើ​ជេរ​ប្រមាថ​ទៅ​លើ​មន្ត្រី​សាធារណៈ​ ខណៈ​ដែល​មន្ត្រី​មាន​សមត្ថកិច្ច​កំពុង​ចុះ​បំពេញ​ការ​បង្ក្រាប​លក​បែង​ស៊ីសង​ខុសច្បាប់​ ។​ ករណី​ចាប់ខ្លួន​ខាងលើ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​២៥​នាទី​ ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​តា​គល់​ ឃុំ​ក្រាំង​យ៉ូ​វ​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជេរ​ប្រមាថ​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ​ ហៀ​ង​ភា​និ​ត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​តា​គល់​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​ ក្នុង​ការ​ចាប់ខ្លួន​នេះ​ដែរ​ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone​ 6​ ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​ ។​​ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៣​និង​២៥​នាទី​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ហស​ការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​យ៉ូ​វ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ខណៈនោះ​ស្រាប់តែ​មានឈ្មោះ​ ហៀ​ង​ ភា​និ​ត​ (​ជនសង្ស័យ​)​ បាន​មក​ដល់​ រួច​និយាយ​ប្រមាថ​មក​លើ​សមត្ថកិច្ច​នគរបាល​ថា​ "​មក​បង្ក្រាប​មិន​ស្លៀកពាក់​ឯកសណ្ឋាន​ មានច្បាប់​មកពីណា​"​ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ប្រាប់​ថា​ "​បើ​ស្លៀកពាក់​ឯកសណ្ឋាន​ ចាប់​មិន​បាន​ទេ​"​ ប្អូន​ទៅ​ផ្ទះ​វិញ​ទៅ​ ។​ ពេល​ជាមួយ​គ្នា​នោះ​ជនសង្ស័យ​ឈ្មោះ​ ហៀ​ង​ ភា​និ​ត​ មិន​ព្រម​ស្ដាប់​សមត្ថកិច្ច​ទេ​ ថែម​ទាំង​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ iPhone​ របស់​ខ្លួន​មក​ថត​សមត្ថកិច្ច​ ។​ ភ្លាម​នោះ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់​មិន​អោយ​ថត​ ដោយសារ​ខ្លួន​ (​ជនសង្ស័យ​)​មិនមែន​ជា​អ្នក​សារព័ត៌មាន​ ខណៈនោះ​ឈ្មោះ​ ហៀ​ង​ ភា​និ​ត​ ក៏​បាន​ជេរ​ប្រមាថ​សមត្ថកិច្ច​ទៀត​ដោយ​ពោល​ពាក្យ​អសុរោះ​ ជា​ច្រើន​ រំពេច​នោះ​សមត្ថកិច្ច​នគរបាល​ ក៏​បាន​ឃាត់ខ្លួន​ឈ្មោះ​ ហៀ​ង​ ភា​និ​ត​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20622207

  • ថ្ងៃនេះ8941
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64601
  • ខែនេះ179751
  • ឆ្នាំនេះ179751
  • សរុប20622207