ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភារៈប្រជាពលរដ្ឋនៅតាមដងផ្លូវ) នៅចំណុច ផ្លូវព្រះមន្នីវង្ស កែងផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញចាប់ខ្លួនកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៣នឹង០៥នាទី នៅចំណុចស្តាម៉ាតក្នុងស្ថានីយ៍ប្រេងឥន្ធនៈតេលា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថាជនសង្ស័យឈ្មោះ លឹម សុខគា ហៅលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបានៈម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ពណ៌ស-ខៀវ ឆ្នាំផលិត ២០១៨ លេខតួ ៣៣៧៧៤៧ លេខម៉ាស៊ីន ៣៣៧៤៨០ និងមួកកន្តិប ពណ៌ ទឹកបិចចាស់ ចំនួន ០១
ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបានពីជនសង្ស័យអាវុធខ្លីមួយដើម ម៉ាកGLOCK១៩ លេខKPX៥៣៤ ពណ៌ខ្មៅ ផលិតនៅប្រទេស អូទ្រីស,បង់ចំនួន ០២ និងគ្រាប់ចំនួន ១៥ គ្រាប់ និងកាបូបដៃ ពណ៌ខ្មៅ ម៉ាក gold lion ចំនួនមួយ។
ជនរងគ្រោះឈ្មោះ ឯក រដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ៈកាបូបដៃ ពណ៌ខ្មៅ ចំនួន ០១ អាវុធខ្លី ម៉ាកឡុក ចំនួន ០១ ដើម KPX ៥៣៤ បង់កាំភ្លើង ចំនួន ០២ គ្រាប់ចំនួន ១៥ គ្រាប់ , -វីសាកាត ចំនួន ០១ , -បណ្ណសម្គាល់យានយន្តស្លាកលេខរដ្ឋ ៨៥៦៨ ចំនួន ០១ , -អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន ០២ , វិក័យបត្រប្រេងចំនួន ១០០ លីត្រ របស់ក្រុមហ៊ុនប្រេងសូគីម៉ិច ចំនួន ០១ , ប្រាក់រៀលមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕