បាត់ដំបង៖មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញខេត្តនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។
មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យឈ្មោះ ផល្លី វិ ហៅ ឆ្អឹង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិ ស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល។
វត្ថុតាងដកហូតៈ ថ្នាំញៀនមួយយ៉ាម៉ា ១៣៣គ្រាប់, ម៉ាទឹកកក ៤ថង់ស្មើ ១៤,៣៥ក្រាម, ទូរស័ដ្ទដៃម៉ាក អិនចុចពិលមួយគ្រឿង, ដាវសាម៉ូរ៉ៃ ចំនួន ៤, កូនកន្ត្រៃ ចំនួនមួយ, ដែកកេះ ចំនួន០២, ម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេរីឆ្នាំ ២០១៨។
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថាមុនពេលចាប់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលល្បាតការពារបទល្មើសក្នុង បានជួប មុខសញ្ញាសង្ស័យកំពុងអង្គុយ លើម៉ូតូនៅចំណុច ក្រុមទី៣ ភូមិបវេល១ ឃុំបវេល ស្រុកបវេល កម្លាំងក៏បានសួរនាំនិងឆែកឆេរ រកឃើញវត្ថុតាង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាង សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕