កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ទទួល​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ពី​ក្រុមការងារ​ទី​១

09-May-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ពី​ក្រុមការងារ​ទី​១​ កាលពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​០៥​នាទី​។​

លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនបរទេស​ដែល​ឃាត់​ខ្លួ​យ​ន​រួម​មាន​ទី​១-​ឈ្មោះ​ ង្វៀ​ង​ ហ្វឿ​ង​ង៉ា​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​វៀតណាម​,​ ២-​ឈ្មោះ​ ង្វៀ​ង​ វ៉ាំ​ង​ឡាំ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​វៀតណាម​,​ ៣-​ឈ្មោះ​ ង្វៀ​ង​ វ៉ាំ​ង​ហា​យ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​វៀតណាម​។​

ក្រុមការងារ​ទី​១​ ចុះ​ដកហូត​ឯកសារ​មិន​ប្រក្រតី​រដ្ឋបាល​កម្ពុជា​ នៅ​សង្កាត់​និ​រោ​ធិ៍​ ខ​ណ្ខ​ច្បារ​អំពៅ​ បាន​រក​ឃើញ​ជន​បទេស​ ជនជាតិ​វៀតណាម​ គ្មាន​ឯកសារ​ត្រឹមត្រូវ​ ហើយ​បាន​បញ្ជូន​មក​ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ផែន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​។​ ក្រោយមក​កម្លាំង​ការិយាល័យ​ បាន​ធ្វើការ​សាកសួរ​ឃើញ​ថា​ជន​នេះ​គ្មាន​លិខិតឆ្លងដែន​ និង​គ្មាន​ឯកសារ​ ត្រូវ​បាន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20621747

  • ថ្ងៃនេះ8481
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64141
  • ខែនេះ179291
  • ឆ្នាំនេះ179291
  • សរុប20621747