អគ្គិភ័យ​នៅ​ខណ្ឌទួលគោក​ឆេះ​ឃ្លាំង​លក់​ឡាន​ មួយ​ឃ្លាំង​ ឆេះ​ឡាន​អស់​ ៤​គ្រឿង​ ម៉ូតូ​ ២​គ្រឿង​ ឃ្លាំង​ស្តុក​លក់​គ្រឿងបន្លាស់​រថយន្ត​ ២​ឃ្លាំង​ ផ្ទះ​៤​ល្វែង​

10-May-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៣​នឹង​៣០​នាទី​ទៀប​ភ្លឺ​ មាន​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ទីតាំង​ឃ្លាំង​លក់​ឡាន​យីហោ​ សោម​ ច័ន្ទ​ថា​ ស្ថិត​នៅ​ដី​ឡូត៍​លេខ​៣៦​ ផ្លូវ​លេខ​២១៩​ ភូមិ​១៥​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​បណ្តាល​ឲ្យ​ឆេះ​ឃ្លាំង​លក់​ឡាន​ចំនួន​មួយ​ឃ្លាំង​ ឆេះ​ឡាន​អស់​ ៤​គ្រឿង​ ម៉ូតូ​ ២​គ្រឿង​ ឃ្លាំង​ស្តុក​លក់​គ្រឿងបន្លាស់​រថយន្ត​ ២​ឃ្លាំង​ ផ្ទះល្វែង​ថ្ម​ក្រោម​ឈើ​លើ​ចំនួន​ ២​ល្វែង​ ផ្ទះ​ឈើ​ចំនួន​ ២​ខ្នង​។​ ក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ឬ​របួស​ឡើយ​ ហើយ​មូលហេតុ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​។​

​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បាន​ប្រើប្រាស់​រថយន្ត​២៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​១៩៩​ឡាន​ ស្មើនឹង​៦៧៦​ម៉ែត្រ​គូ​ ​រថយន្ត​ជំនួយ​រថយន្ត​ ង​៧០​ចំនួន​ ៤​គ្រឿង​ ប្រើប្រាស់​ទឹក​ អស់​៦​ឡាន​ ស្មើនឹង​ ៤៤​ម៉ែត្រគូប​,​ រថយន្ត​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​ ៥​គ្រឿង​ ប្រើប្រាស់​ទឹក​ អស់​១០​ឡាន​ ស្មើនឹង​២០​ម៉ែត្រគូប​,​ រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន​ ៤​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​១២​ឡាន​ ស្មើនឹង​៥៤​ម៉ែត្រគូប​,​ រថយន្ត​ក្រុមហ៊ុន​ OCIC​ជ្រោយចង្វារ​ចំនួន​ ៤​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​៥​ឡាន​ស្មើនឹង​៣៩​ម៉ែត្រគូប​,​ រថយន្ត​ក្រុមហ៊ុនស្រា​ប្រៀ​រ​កម្ពុជា​ចំនួន​ មួយ​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​៣​ឡាន​ស្មើនឹង​១៨​ម៉ែត្រគូប​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​បន្ទាប់​ពី​ប្រតិបត្តិការ​ជួយ​បាញ់​ពន្លត់​ជា​ច្រើន​ម៉ោង​កម្លាំង​ជំនាញ​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ ៕

ចំនួនអ្នកទស្សនា

    20621617

  • ថ្ងៃនេះ8351
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64011
  • ខែនេះ179161
  • ឆ្នាំនេះ179161
  • សរុប20621617