សមត្ថកិច្ច​ជំនាញ​ខេត្ត​ បញ្ជាក់​ថា​ករណី​ក្មេង​ស្រី​ដែល​ស្លាប់​កាលពី​ថ្ងៃមុន​ បណ្តាល​មក​ពី​អំពើ​ហិង្សា​លើ​រូបរាង​កាយ​និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​

10-May-2018 | ដោយ ពលមនសិការ

ប៉ៃលិន​ ៖​ យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ​ និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ និង​បញ្ជាក់​ថា​ករណី​ក្មេង​ស្រី​ ដែល​ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ ចំណុច​ខាងក្រោយ​ផ្សារ​ក្រោម​ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ដា​រ៉ា​ រស្មី​ អាយុ​ ០៤​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ ឃួ​ន​ ដា​រ៉ា​ អាយុ​ ២៩​ឆ្នាំ​ (​ជា​ឪពុកចុង​)​ មុខរបរ​បុគ្គលិក​កាស៊ីណូ​ និង​ម្ដាយ​ឈ្មោះ​ ឈុ​ន​ ស្រី​ ចាន់​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​បុគ្គលិក​កាស៊ីណូ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ​ និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ បានឱ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​បាន​ទទួល​រង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ​និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​មាន​សភាព​រួម​មានៈ​ ពោះ​ហើម​ជាំ​,​ គល់ភ្លៅ​ជាំ​,​ ចង្កេះ​ ហើម​,​ គូថ​ មាន​ឈាម​ និង​ដាច់​រហែក​ធំ​ (​លូក​ម្រាមដៃ​ពីរ​ធំ​ចូល​),​ ថ្ងាស​ ហើម​ជាំ​ នឹង​ប្រដាប់​ភេទៈ​ ថ្ងាស​ជាំ​ហើម​,​ បបូរ​តូច​ ហើម​ ជាំ​,​ រន្ធ​ព្រហ្មចារី​ រហែក​,​ សន្ទះ​ព្រហ្មចារី​រហែក​,​ សិរ​ជាំ​,​ គល់ភ្លៅ​ជាំ​,​ រន្ធ​គូថ​ ឈាម​ដាច់​រហែក​ធំ​ (​លូក​ម្រាមដៃ​ពីរ​ធំ​ចូល​),​ ស្បែក​ជុំវិញ​រន្ធ​គូថ​ដាច់​។​ 

​ ហេតុ​ដូច្នេះ​ទើប​ធ្វើ​ឱ្យ​កេ្ម​ង​ស្រី​រង​គ្រោះ​ទទួល​រង​នូវ​ការ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​ និង​គ្រាំគ្រា​ រហូត​ដល់​បាត់បង់​ ជីវិត​តែ​ម្តង​។​ ដោយឡែក​ចំពោះ​ករណី​ឱសថ​ដែល​ជន​ សង្ស័យ​ (​ឪពុកចុង​)​ បាន​បញ្ច្រក​នោះ​ វា​ពុំ​មាន​ប្រតិកម្ម​ និង​បង្ក​រការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​ ពោល​គឺ​ជនសង្ស័យ​បាន​ព្យាយាម​ចង់​បង្វែងដាន​ និង​បំភ្លៃ​ការ​ពិត​ នៃ​បទល្មើស​តែ​ប៉ុណ្ណោះ​។​

​តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​ក្រុមការងារ​ជំនាញ​ ក្មេង​ស្រី​រង​គ្រោះ​មិនមែន​ស្លាប់​ដោយសារ​ ប្រតិកម្ម​ថ្នាំ​ដូចដែល​ជនសង្ស័យ​បាន​អះអាង​ នោះ​ទេ​ ពោល​គឺ​ស្លាប់​ដោយ​ករណី​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ​ និង​ការ​រំលោភ​បំពាន​ផ្លូវភេទ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ និង​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ ៕

ចំនួនអ្នកទស្សនា

    20624617

  • ថ្ងៃនេះ491
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67011
  • ខែនេះ182161
  • ឆ្នាំនេះ182161
  • សរុប20624617