ជនសង្ស័យ​២​នាក់​បាន​កម្លាំង​នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​

10-May-2018 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ ជនសង្ស័យ​ចំនួន​០២​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហកា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប​ចំណុះ​អធិការ​ក្រុង​សៀមរាប​ចុះ​បង្ក្រាប​ពី​បទ​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប​ ក្រុង​ ខេត្តសៀមរាប​។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ទី​១-​ឈ្មោះ​ សៅ​ សាម​ហៅ​វិត​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ ទីលំនៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​,​ នឹង​ជនសង្ស័យ​ទី​២-​ឈ្មោះ​ ឈួ​ន​ ងិ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ទីលំនៅ​ភូមិ​ទី​១​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​ដាវ​ដែក​ចំនួន​មួយ​ដើម​និង​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20624637

  • ថ្ងៃនេះ511
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67031
  • ខែនេះ182181
  • ឆ្នាំនេះ182181
  • សរុប20624637