កំពត ៖ ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអធិការក្រុងកំពតឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨នឹង៥០នាទី នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិន្ទ ស្នងការខេត្តកំពតបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ឈូន ឈួន ភេទប្រុស អាយុ ១៨ ឆ្នាំ, ទី២-ឈ្មោះ ហ័រ ឈឿន ភេទស្រី អាយុ ៣២ ឆ្នាំ, ទី៣-ឈ្មោះ ទុយ ហាន ភេទប្រុស អាយុ ២៣ ឆ្នាំ នឹងទី៤-ឈ្មោះ ទុំ ហឿន ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំងបួនរស់នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
ដកហូតបានថ្នាំញៀនចំនួន ០៨ កញ្ចប់តូច។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។