សៀមរាប ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថាជនសង្ស័យឈ្មោះ សេន ភីរម្យ ហៅកូយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឫស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចំណុះអធិការដ្ឋានក្រុងសៀមរាប ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
វត្ថុតាងដកហូតៈមានម្សៅមេតំហ្វេតាមីនចំនួន១៥កញ្ចប់ស្មើនឹងទំងន់៣,២ក្រាម(ទំងន់សុទ្ធ) ម៉ូតូចំនួនមួយគ្រឿង និងទូរស័ព្ទដៃចំនួន០២គ្រឿង ៕