ជនល្មើស​ល្មើស​ ឌឹ​ម​មក​រា​(​នគរបាល​ជា​កូនលោក​ស្នងការ​ង​)​ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់​ព​ន្ធា​គារ​ហើយ​

12-May-2018 | ដោយ ពលមនសិការ

​ព្រៃវែង​ ៖​ បន្ទាប់​ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​ប​ណ្តិ​ត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដល់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ និង​មាន​វិធាន​ផ្លូវច្បាប់​ប្រសិនបើ​រក​ឃើញ​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ចោទប្រកាន់​ពី​បែកធ្លាយ​រឿងអាស្រូវ​កូនប្រុស​បង្កើត​របស់​ស្នងការ​រង​ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ ដែល​ជា​មន្ត្រី​នគរបាល​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ​ បាន​រង​ការ​ចោទប្រកាន់​ថា​បាន​ចាប់​បង្ខាំង​នារី​ម្នាក់​ទុក​រំលោភ​សេពសន្ថវៈ​រួច​លក់​បន្ត​ទៅ​ឲ្យ​បុរស​ផ្សេង​ទៀត​នោះ​។​

​លោក​ឧត្ត​សេនីយ៍​ទោ​ ស្រេង​ ជា​ ស្នងការ​នគរបាល​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ភ្លាម​លោក​បាន​សុំ​គោលការណ៍​ថ្នាក់លើ​នឹង​បា​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ភ្លាមៗ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៨​។​

​លោកស្នងការ​បន្ត​ថា​ជនសង្ស័យ​ឈ្មោះ​ ឌឹ​ម​ មក​រា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​រោង​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​ លោក​បាន​បញ្ជាក់​បន្ទាប់​ពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង​កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ពី​បទៈ​ អំពើ​រំលោភ​សេពសន្ថវៈ​ស្ថាន​ទម្ងន់ទោស​ដោយសារ​មធ្យោបាយ​ប្រើប្រាស់​ បង្ខាំង​ដោយ​ខុសច្បាប់​ និង​សញ្ចារ​កម្ម​ស្ថាន​ទម្ងន់​។​

សូម​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៨​ កន្លង​មកនេះ​ នារី​រង​គ្រោះ​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្របែក​ ដោយ​ចោទប្រកាន់​មក​លើ​បុរស​ម្នាក់​មាន​តួនាទី​ជាម​ន្ត្រូ​នគរបាល​ខេត្តព្រៃវែង​ ឈ្មោះ​ ឌឹ​ម​ មក​រា​ ជា​មន្ត្រី​នគរបាល​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ​ ជា​កូនប្រុស​បង្កើត​របស់​លោក​ ឧត្ដមសេនីយ៍ត្រី​ ឌឹ​ម​ យ៉ា​រ៉ុ​ប​ ស្នងការ​រង​ នៃ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​។​

​នារី​រង​គ្រោះ​បាន​ប្ដឹង​ចោទប្រកាន់​លើ​ ឈ្មោះ​ ឌឹ​ម​ មក​រា​ បង្ខាំង​ទុក​ និង​ចាប់រំលោភ​នាង​អស់​រយៈពេល​ជាង​៤​ខែ​ និង​គ្រោង​លក់​នាង​ឲ្យ​ទៅ​ប្រុស​ផ្សេង​ទៀត​ ព្រមទាំង​គំរាមកំហែង​បាញ់​សម្លាប់​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20621307

  • ថ្ងៃនេះ8041
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63701
  • ខែនេះ178851
  • ឆ្នាំនេះ178851
  • សរុប20621307