ព្រះសីហនុ ៖ ជនសង្ស័យ៧នាក់ដែលជាមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (ឆក់សម្ភារៈជនបរទេស) ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាប កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខយានដ្ឋានអារុណរះ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឱ្យដឹងថាជនសង្ស័យទាំង៧នាក់រួមមានទី១-ឈ្មោះ រ៉ា ណារ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសំបូមាស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (ជនដៃដល់ បើបម៉ូតូ)។ ទី២-ឈ្មោះ គឹម កុសល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ សង្កាត់ច្រាំងចម្រេះ “គីឡូលេខ១០” ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( ជនដៃដល់ ជិះពីក្រោយឆក់ )។ ទី៣-ឈ្មោះ ម៉ៃ សុគន្ធបញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ( សហចារី )។ ទី៤-ឈ្មោះ លី ប៊ុនណាន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( សហចារី )។ ទី៥-ឈ្មោះ ច័ន្ទ ដាវី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( សហចារី )។ ទី៦-ឈ្មោះ សុខ វណ្ណឌី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សហចារី )។ នឹងទី៧-ឈ្មោះ ម៉ាច វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សហចារី )។
វត្ថុតាងចាប់យកបាន៖-កាបូបដៃមួយពណ៌ខ្មៅ, -លុយដុល្លារ ១៥០ដុល្លារ, -លុយចិន ៥០០YUAN, -លិខិតឆ្លងដែន ០២ច្បាប់, -ប័ណ្ណបើកបរ ០២សន្លឹក, -នាឡិកាដៃមួយគ្រឿង ពណ៌លឿង, -ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក IPHONE7 PLUSH ពណ៌ខ្មៅ, -កាតមួយចំនួន, -ម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1GZ-7495, -ម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1GO-5278, -ម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1FK-7043(ជាមធ្យោបាយធ្វើសកម្មភាព)។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តបន្តថាមុនពេលកើតហេតុ ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ មួយគ្រឿង មិនស្គាល់ម៉ាក បានឆក់យកកាបូបរបស់ជនជាតិចិន កំពុងដើរ។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនព្រហ្មទណ្ឌបានស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខ សញ្ញា និងទីកន្លែងស្នាក់នៅរបស់ពួកគេ ទើបសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ ដើម្បីចុះទៅកន្លែងដែលពួកគេស្នាក់នៅ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់។
ជនរងគ្រោះឈ្មោះ LI YINYU ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូជិនប៉ី ក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖-កាបូបដៃ មួយពណ៌ខ្មៅ,-លុយដុល្លារជាង ១,០០០ដុល្លារ,-លុយចិន ៣,០០០YUAN, -លិខិតឆ្លងដែន ០២ច្បាប់, -ប័ណ្ណបើកបរ ០២សន្លឹក,-នាឡិកាដៃមួយគ្រឿង ពណ៌លឿង,-កាតមួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕