អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ ដល់​សិស្សានុសិស្ស​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម​

16-May-2018 | ដោយ ពលមនសិការ

កំពង់ចាម​ ៖​ នា​ព្រឹក​ថ្ងៃ​ពុធ​ ២​កើត​ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោកគ្រូ​ អ្នកគ្រូ​ គណៈ​គ្រប់គ្រង​សាលា​គរុ​សិស្ស​ចំនួន​២០៥​នាក់​ទទួល​បាន​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន​ពី​វគ្គ​ផ្សព្វផ្សាយ​ស្តី​ការ​ការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ក្រោម​អធិបតីភាព​លោក​ជំទាវ​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​

​លោកគ្រូ​ ព្រុំ​ បូ​រ៉ាត​ នាយក​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម​ បាន​ថ្លែង​ស្វាគមន៍​ដោយ​ក្តី​សប្បាយ​រីករាយ​ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​ដើម្បី​ផ្តល់​ពុទ្ធិ​មួយទៀត​ដល់​លោកគ្រូ​ អ្នកគ្រូ​ ពិសេស​គរុ​សិស្ស​ដែល​ពួក​គាត់​នឹង​ក្លាយជា​គ្រូ​ទៅ​បង្រៀន​សិស្ស​។​

​លោក​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តារ​នីតិសម្បទា​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ថ្លែង​ថា​ បញ្ហា​គ្រឿងញៀន​នៅ​លើ​សាកលលោក​មិន​មាន​សញ្ញា​ថមថយ​ទេ​ ហើយ​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត​ ជួញដូរ​ ដាំ​ដុះ​គ្រឿងញៀន​ទេ​ តែ​ជា​ប្រទេស​រង​គ្រោះ​ពី​បញ្ហា​គ្រឿងញៀន​ដោយ​ឈ្មួញ​តែ​លប​លួច​ចរាចរ​ ជួញដូរ​ទៅ​កាន់​ប្រទេស​ទី​បី​ និង​មានការ​លួច​ប្រើប្រាស់​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​យើង​ខិតខំ​ធ្វើការ​អប់រំ​ បង្ការ​អ្នក​មិន​ទាន់​ប្រើ​កុំ​ឲ្យ​ប្រើ​ បង្ក្រាប​ឈ្មួញ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ ហើយ​ធ្វើការ​ព្យាបាល​ បន្សាប​ ស្តារ​នីតិសម្បទា​ ដល់​អ្នក​ញៀន​គ្រឿងញៀន​ ។​

​លោក​ជំទាវ​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ បាន​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​សាលា​ ដែល​បាន​ផ្តល់​ទីតាំង​សម្រាប់​វគ្គ​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ ហើយ​វត្តមាន​ចូលរួម​របស់​បងប្អូន​ ក្មួយៗ​ ពិតជា​សំខាន់​ណាស់​ព្រោះ​លោកគ្រូ​ អ្នកគ្រូ​ ទាំងអស់​គឺជា​អ្នក​នៅ​ជាប់​ជាមួយ​សិស្ស​ អប់រំ​សិស្ស​ ដើម្បី​ផ្តល់​ចំណេះដឹង​ហើយ​ក៏​ជា​អ្នកមាន​ឥទ្ធិពល​ក្នុង​ការ​ណែនាំ​សិស្ស​ទាំងអស់​ឲ្យ​ទៅ​ជា​កូន​ល្អ​ មិត្ត​ល្អ​ សិស្ស​ល្អ​ ហើយ​បង្ការ​ពួក​គេ​មិន​ឲ្យ​ទៅ​ជិត​ មិន​ប៉ះពាល់​ និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​ ពិសេស​បញ្ហា​គ្រឿងញៀន​ "​វិជ្ជា​ជ្រោង​ធនធាន​ គ្រឿងញៀន​បំផ្លាញ​ទាំងអស់​ "​។​

​ក្នុង​ពិធី​នោះ​មានការ​ប្រគល់​កុំ​ព្យួ​ទ័​រ​០១​គ្រឿង​ ដែល​ជា​អំណោយ​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជូន​សាលា​គរុកោសល្យ​កំពង់ចាម​ផង​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20623327

  • ថ្ងៃនេះ10061
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65721
  • ខែនេះ180871
  • ឆ្នាំនេះ180871
  • សរុប20623327