កម្មករ​រោងចក្រ​ ដាយ​ យ៉ាំ​ង​(​ខេ​ម​បូ​ឌា​)​ ធ្វើ​កូដកម្ម​

16-May-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កម្មករ​រោងចក្រ​ ដាយ​ យ៉ាំ​ង​(​ខេ​ម​បូ​ឌា​)​ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់ខែ​១០០​ នៅ​ថ្ងៃ​ពុធ​ ០២​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំ​រិ​ទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​នឹង​០៥​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ ក្រុម​ទី​១៤​ ភូមិ​មិត្តភាព​ សង្កាត់​ឬ​ស្សី​កែវ​ កម្មករ​ ក​ម្មា​ការ​នី​ចូលរួម​ប្រហែល​១០០​នាក់​/៤៩៨​នាក់​ ដឹកនាំ​ធ្វើ​កូដកម្ម​ដោយ​លោក​ ហេង​ សូ​ភា​ ប្រធាន​សហជីព​មូលដ្ឋាន​(​ស៊ី​កា​ឌូ​)​។​

បច្ចុប្បន្ន​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​ដាក់​កម្លាំង​ដើម្បី​ពិនិត្យ​តាមដាន​សភាពការណ៍​នេះ​និង​កុំឱ្យ​មានការ​ហែរ​ចេញ​បង្ករ​ភាព​អណាធិបតេយ្យ​។​ ទិស​ដៅ​បន្ត​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​ក្តាប់​សភាពការណ៍​នេះ​ជា​ប្រចាំ​បើ​មាន​អ្វី​ប្រែប្រួល​រាយការណ៍​ជូន​ជា​បន្ត​ ៕

ចំនួនអ្នកទស្សនា

    20621137

  • ថ្ងៃនេះ7871
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63531
  • ខែនេះ178681
  • ឆ្នាំនេះ178681
  • សរុប20621137