កំពង់ចាម ៖ លោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៣០៥ ត.ព្រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌុច បូរី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើត ភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអាស័យដ្ឋានបច្ចុប្បន្ន ភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ តាមបញ្ញតិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ៕