ពោធិ៍សាត់ ៖ រន្ទះកំណាចបានឆក់យកជីវិតបុរសជាប្តីឱ្យស្លាប់និងបាញ់ឱ្យរបួសធ្ងន់ស្ត្រីជាប្រពន្ធដែលពួកគាត់ទាំងពីរនាក់កំពុងឃ្វាលក្របី នៅចំណុចទួលស្រះតាមុំ ស្ថិតក្នុងភូមិបឹងឈូក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ឧបទ្ទវហេតុគ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហេង ម៉ាញ ភេទប្រុស អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះម៉ុន រស្មី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ពីរនាក់ប្តីប្រពន្ធបាននាំគ្នាដេញក្របីពីផ្ទះទៅឃ្វាលនៅចំណុចកើតហេតុខាងលើ ខណៈពេលល្ងាចជនរងគ្រោះពីរនាក់ប្តីប្រពន្ធក៏ គៀងក្របីរបស់ខ្លួនត្រឡប់មកផ្ទះវិញ ក្រោមតំណក់ទឹកភ្លៀងស្រាប់ តែត្រូវរន្ទះកំណាចបាញ់ឆក់យកជីវិតបុរសជាប្តីបណ្តាលឱ្យស្លាប់បាត់បង់ជិវិតទៅ រីឯស្ត្រីជាប្រពន្ធក៏ត្រូវបាញ់បណ្តាលឱ្យរបួសធ្ងន់ ខណៈនោះក៏មានការភ្ញាក់ផ្អើលក្រោយពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះបុរសជាប្តីក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃ ។
សមត្ថកិច្ចមូលដ្ឋានលោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកាន បានអំពាវនាវដល់បងប្អូនប្រពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះធម្មជាតិនេះដើម្បីការពារជីវិតរបស់ខ្លួនឱ្យរួចផុតពីការគ្រោះថ្នាក់ដល់អាយុជីវិតនៃគ្រោះធម្មជាតិនេះ ក្នុងនោះដែរគេសង្កេតឃើញអាជ្ញា ធរមូលដ្ឋានបាននាំយកទ័យទាន ជាថវិកា អង្ករ មួយចំនួនចូលរួមក្នុងកម្មវិធីបុណ្យសពនៃផងដែរ ៕