ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធរួមភេទជាមួយអនីតិជន អាយុក្រោម១៤ឆ្នាំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ៤២ ផ្លូវ១៩៧០ ភូមិបោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឱ្យដឹងថាជនសង្ស័យឈ្មោះ សំ ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៤២ ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ស អ ន អ រ ហ អាយុ១៣ឆ្នាំ ជនជាតិខែ្មរឥស្លាម មុខរបរនៅផ្ទះ ស្នាក់នៅលេខ៨២៣ ផ្លូវបេតុង ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
លោកអធិការបន្តថាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានរត់ចេញពីផ្ទះ មកស្នាក់នៅផ្ទះសំណាក់ស្កាយ (សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ) រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាថ្ងៃត្រង់ ជនរងគ្រោះអស់លុយថ្លៃជួលបន្ទប់ស្នាក់នៅ បានទូរស័ព្ទហៅជនសង្ស័យឲ្យជួយរកបន្ទប់ឲ្យខ្លួនស្នាក់នៅ រួចជនសង្ស័យបានជិះម៉ូតូទៅទទួលយកជនរងគ្រោះឲ្យស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា នៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះ និងជនសង្ស័យ បានរួមភេទជាមួយគ្នា ចំនួន០៣ដង ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែឧសភា ឆ្នាំ២០១៨ លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ឪពុករបស់ជនរងគ្រោះបានរកឃើញជនរងគ្រោះរួចបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕