កំពត ៖ មុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ រត់គេចខ្លួនទៅខេត្តកំពត-កែប ត្រូវបានកម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តកំពត សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចឆ្នេរ (កន្លែងលេងទឹក)។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិន្ទ ស្នងការខេត្តកំពតបានឱ្យដឹងថាជនសង្ស័យទាំង៥នាក់រួមមានទី១-ឈ្មោះ ឆេង មានរាជ្យ ភេទប្រុស អាយុ ១៧ ឆ្នាំ, ទី២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ (អ្នកទាំងពីរមកពីភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ), ទី៣-ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ មកពីភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ទី៤-ឈ្មោះ ស សុខា (ហៅវី) ភេទប្រុស អាយុ ១៧ឆ្នាំ មកពីភូមិអូរបែកក្អម សង្កាត់បឹងសាឡាង ខណ្ឌពោធិសែនជ័យ នឹងទី៥-ឈ្មោះ តាន់ ប្រាក់ស្រីនិច ភេទស្រី អាយុ ១៦ ឆ្នាំ មកពីភូមិអូរបែកក្អម សង្កាត់បឹងសាឡាង ខណ្ឌពោធិសែនជ័យ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញខេត្តកំពុងរៀបចំឯកប្រគល់ទៅឱ្យសមត្ថកិច្ចព្រហ្មទណ្ឌរាជធានី យកទៅចាត់ការតាមនីតិវិធីច្បាប់ ៕