សៀមរាប ៖ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ មានករណីក្មេងយកគ្រាប់មិនទាន់ផ្ទុះ ទៅវាយបំបែកហើយផ្ទុះបណ្ដាលអោយរងរបួសធ្ងន់ ទីកន្លែងកើតហេតុនៅចំណុចអូរជ្រៅ ស្ថិតក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
កុមាររងគ្រោះឈ្មោះ ព្រឿនព្រះ អាយុ ១០ឆ្នាំ រងរបួសធ្ងន់ធ្ងរលើថ្ងាស ត្រូវបានអជ្ញាធរមូលដ្ឋាន និងសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ឪពុកកុមាររងគ្រោះ ឈ្មោះ ព្រឿន ធឿន អាយុ៤០ឆ្នាំ ម្ដាយឈ្មោះ សូវអូច អាយុ៣៨ឆ្នាំ រស់នៅភូមិ ត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
តាមការបញ្ជាក់ ពីមន្ត្រីនគរបាលមូលដ្ឋាន បានអោយដឹងថា គ្រាប់ដែលក្មេងលេងហើយផ្ទុះនោះ គឺជាគ្រាប់សល់ពីសម័យសង្គ្រាម ៕