ម្ដាយ​ និង​កូនប្រុស​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅ​ស្រុក​មណ្ឌល​សីមា​

21-May-2018 | ដោយ ពលមនសិការ

កោះកុង​ ៖​ មុខ​ស​ញ្ញ​ជា​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់​ម្ដាយ​ និង​កូនប្រុស​ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកោះកុង​ ចាប់​ដាក់​ខ្នោះ​ទាំង​ពីរ​នាក់​តែ​ម្ដង​។​

​លោក​ឧត្តមសេនីយ៍ត្រី​ មីន​ រស្មី​ ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​នោះ​ បាន​ឲ្យ​ដឹង​ថា​ ពីរ​នាក់​ម្ដាយ​និង​កូន​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​ កាលពី​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​ ២០១៨​ នៅ​ចំណុច​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​។​

​លោក​ឧត្តមសេនីយ៍ត្រី​ មីន​ រស្មី​ បាន​បន្ត​ថា​ ជនសង្ស័យ​ ទី​១-​ឈ្មោះ​ ម៉ែ​ន​ វល្លី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​-​ឃុំ​កើតហេតុ​ (​ត្រូវជា​កូន​)​។​ ទី​២-​ឈ្មោះ​ ឡាំ​ សុ​លី​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ មាន​មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​-​ឃុំ​កើតហេតុ​ (​ត្រូវជា​ម្តាយ​)​។​

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ បាន​ដកហូត​វត្ថុ​តាង​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​១១​កញ្ចប់​តូច​ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ 

ចំនួនអ្នកទស្សនា

    20619947

  • ថ្ងៃនេះ6681
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62341
  • ខែនេះ177491
  • ឆ្នាំនេះ177491
  • សរុប20619947