ប៉ៃលិន ៖ នោថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ក្មេងដែលបាត់ខ្លួនដោយសារលង់ទឹកកាលពីម្សិលមិញបានរកសពឃើញហើយ។
សូមបញ្ជាក់ថាកាលពីម្សិលមិញមានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ នៅចំណុចក្នុងទឹកស្ទឹងចម្ងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន ៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុ ប្រហែលជាង ៧០ឆ្នាំ រួមជាមួយនិងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ ០៨ឆ្នាំ។ តែជាអកុសលក្មេងប្រុសដែលបាត់ខ្លួននោះត្រូវបានអ្នកឃ្វាលគោប្រទះឃើញសាកសពដេកស្លាប់ដោយសារខ្សែទឹកបោកកួចខ្លាំងបណ្ដាលឲ្យស្លាប់ និងទើលើមាត់ច្រាំងខាងជើង រតនៈគីរីសិលារាម ហៅវត្ដ បរហ៊ុយខ្មែរ ប្រហែល ១៥០ម៉ែត្រ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕