បន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងភ្ជួរស្រែត្រូវរន្ទះបាញ់ស្លាប់នៅកណ្តាលវាលស្រែនៅវេលាម៉ោង៤នឹង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតវាលស្រែចំងាយប្រមាណជាង២គីឡូម៉ែត្រ ពីភូមិម៉ៅ ឃុំផ្គាំ ស្រុកថ្មពួក។ ជនរងគ្រោះឈ្មោះ ទេព ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
តាមសំដីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងមុនពេលដែលត្រូវរន្ទះបាញ់ស្លាប់ គឺជនរងគ្រោះបានភ្ជួរស្រែតាំងពីព្រឹករហូតដល់ល្ងាចនៅវាលស្រែចម្ងាយពីភូមិជាង២គីឡូម៉ែត្រ ហើយមេឃខ្មៅងងឹតគ្មានភ្លៀងស្រាប់តែរន្ទះបាញ់ស្លាប់និងកន្លែងហើយអ្នកដែលភ្ជួរក្បែរស្នូររន្ទះបាញ់ជនរងគ្រោះដួលហើយគោយន្តនៅតែឆេះទៅមុខបានរត់មកមើលឃើញជនរងគ្រោះដួលទៅលើដីស្លាប់ភ្លាមៗ។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំផ្គាំបានបញ្ជាក់ថា ក្រោយពេលជនរងគ្រោះបានស្លាប់នៅកណ្តាលវាលស្រែហើយកម្លាំងជំនាញទៅពិនិត្យឃើញជនរងគ្រោះពិតត្រូវរន្ទះបាញ់ស្លាប់នៅពេលដែលកំពុងភ្ជួរស្រែនិងគោយន្តក្រោយពេលពិនិត្យហើយបានប្រគល់អោយសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ៕