សូម​ប្រយ័ត្ន​!​បុរស​ម្នាក់​មិន​ស្រួលខ្លួន​ចូល​ម៉ាស្សា​ ត្រូវ​ចោរលួច​ដូរ​លុយ​ពិត​ដាក់​លុយ​ដុល្លារ​សែន​ឱ្យ​វិញ​

22-May-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​លួច​ (​លួច​យក​លុយ​)​ នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​ និង​៣០​នាទី​ នៅ​ចំណុច​ក្នុងផ្ទះ​ម៉ាស្សា​គ្មាន​យីហោ​ ផ្លូវ​១០១៩​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​០២​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ កង​ វុ​ធ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ម្ចាស់​ហាង​ម៉ាស្សា​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​១០១៩​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ទី​២-​ឈ្មោះ​ លន់​ សុ​ភី​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ម៉ាស្សា​កោស​ជប់​ ស្នាក់​នៅ​ហាង​ម៉ាស្សា​ ផ្លូវ​១០១៩​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ឈឿ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ស្នាក់​នៅ​ភូមិ​បន្ទាយ​រកា​ ឃុំ​ក្រាំ​ដី​វាយ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពុង់ស្ពឺ​ ។​ សម្ភារៈ​បន្សល់​ទុក​ ៖​ លុយ​ដុល្លារ​ចំនួន​៦០០​ដុល្លារ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​។​

លោក​អធិការ​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពពី​ខេត្តកំពង់ស្ពឺ​ មក​លេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ ដោយ​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន​ ជន​រង​គ្រោះ​បាន​ចូល​ទៅ​កន្លែង​ម៉ាស្សា​កោស​ជប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ពេល​ជន​រង​គ្រោះ​កំពុង​កោសខ្យល់​ បានឃើញ​មនុស្ស​ស្រី​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ កំពុង​ឈរ​ក្បែរ​ខោ​របស់​ជន​រង​គ្រោះ​ដែល​ដាក់​ព្យួរ​នៅ​ក្បែរ​ទ្វា​ជាប់​ជញ្ជាំង​រួច​ចេញ​ទៅ​បាត់​ ដោយ​មានការ​សង្ស័យ​ជន​រង​គ្រោះ​បាន​ក្រោក​មក​មើល​លុយ​ក្នុង​ហោប៉ៅ​ខាងក្រោយ​ មាន​ចំហ​ឡេវ​ខោ​បាត់​លុយ​ដុល្លារ​ពិត​ចំនួន​៦០០​ដុល្លារ​ ហើយ​ឃើញ​មាន​លុយ​សែនក្រ​ដាស​ ១០០​ដុល្លារ​ ចំនួន​៦​ស្លឹក​ (៦០០​ដុល្លារ​លុយ​សែន​)​ នៅ​ក្នុង​ហោប៉ៅ​ខោ​ រួច​ជន​រង​គ្រោះ​បាន​មក​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ បន្ទាប់​មក​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ ០២​នាក់​ យក​មក​ធ្វើការ​សា​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ចំណែក​ជន​ដៃដល់​គេចខ្លួន​ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​។​ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ ៕

ចំនួនអ្នកទស្សនា

    20620147

  • ថ្ងៃនេះ6881
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62541
  • ខែនេះ177691
  • ឆ្នាំនេះ177691
  • សរុប20620147