អាង​ថា​ស្គាល់គ្នា​ បបួល​ដឹក​ដើរ​លេង​ ដល់​កន្លែង​ស្ងាត់​ ប៉ុនប៉ង​ចាប់រំលោភ​ តែ​មិន​បាន​សម្រេច​ ត្រូវ​នាង​ទះកំផ្លៀង​ ខ្វាច​មុខ​

22-May-2018 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​ ៖​ លោក​វរសេនីយ៍ទោ​ភុល​ ភស្តា​ អធិការ​នគរបាល​ក្រុងព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៨​ នគរបាល​ក្រុងព្រះសីហនុ​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ តាម​ពាក្យបណ្ដឹង​របស់​ អ្នក​អាណាព្យាបាល​ខាង​ស្រី​ ដែល​បាន​ប្តឹង​ចោទប្រកាន់​ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ កូន​របស់​គាត់​ តែ​មិន​បាន​សម្រេច​។​ ​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​២០​នាទី​ នៅ​ផ្លូវ​បុរី​គុ​ជ​អាស៊ី​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

​លោក​អធិការ​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា​ជនជាប់ចោទ​ ឈ្មោះ​ លឹ​ម​ វ៉ា​ត​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​រថយន្ត​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុម​ទី​២៣​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ កន្លង​មក​បាន​ស្គាល់គ្នា​ ជាមួយ​នារី​ម្នាក់​ ឈ្មោះ​មុំ​ មុន្នីនាថ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ បម្រើ​ការងារ​ជា​បុគ្គលិក​សណ្ឋាគារ​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ។​

នៅ​ថ្ងៃ​កើតហេតុ​ ឈ្មោះ​លឹ​ម​ វ៉ា​ត​ បាន​បបួល​ នារី​រង​គ្រោះ​ដឹក​ម៉ូតូ​ដើរ​កំសាន្ត​ លុះដល់​កន្លែង​ស្ងាត់​ ក្នុង​តំបន់​បុរី​គុ​ជ​អាស៊ី​ ឈ្នោះ​ លឹ​ម​ វ៉ា​ត​ បាន​ចាប់​នាង​ទាំង​បង្ខំ​តែ​ម្តង​ តែ​ត្រូវ​នាង​ រើ​បម្រាស់​ទះកំផ្លៀង​មួយ​ដៃ​ ហើយ​រត់​ចេញ​ ឈ្មោះ​វ៉ា​ត​ បាន​រត់​តាម​ ចាប់​នាង​ម្តងទៀត​ ត្រូវ​នាង​រើ​បម្រាស់​យ៉ាង​ខ្លាំង​ ហើយ​ខ្វាច​មុខ​ ព្រមទាំង​ទាមទារ​ឲ្យ​ជូន​នាង​មក​ផ្ទះ​វិញ​។​ ពេល​មក​ដល់​ផ្ទះ​ នាង​បាន​រៀបរាប់​រឿងហេតុ​ ដែល​កើតឡើង​ប្រាប់​ដល់​ឪពុក​ម្ដាយ​ ទើប​អាណាព្យាបាល​ ទុក​ពេល​ឲ្យ​២​ថ្ងៃ​ឲ្យ​សា​ម៉ី​ខ្លួន​ចូល​មក​សុំ​ទោស​ តែ​ឈ្មោះ​លឹ​ម​ វ៉ា​ត​មិន​ចូលខ្លួន​ គាត់​ក៏​សម្រេចចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ កសាង​សំណុំរឿង​បញ្ជូន​ ទៅ​ការិយាល័យ​ជំនាញ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20619577

  • ថ្ងៃនេះ6311
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61971
  • ខែនេះ177121
  • ឆ្នាំនេះ177121
  • សរុប20619577