កំពង់ចាម ៖ លោក គឹម លុយ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៣២០ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ លួច ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិទី៥ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្ក្រាបហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុង សុខចំរើន ហៅ ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិប៉ើស២ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងបច្ចុប្បន្ននៅភូមិប៉ើស២ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ៕