ឧត្តរមានជ័យ ៖ នៅលាម៉ោង០៩និ៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក អនុសេនីយ៍ទោ ហេង ធី មេបញ្ជាការរងកងរាជអាវធស្រុក សហការជាមួយ នគរបាលស្រុកអន្លង់វែង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការស្រុក អន្លង់វែង ចុះបង្ក្រាប ករណី ប៉ុនប៉ងមនុស្ស ឃាតដោយចេតនា នៅចំណុច ភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង។
ជនសង្ស័យ ឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបធ្វើស្រែ ត្រូវជាប្ដី បានយកកាំបិតខ្វែវ កាប់ទៅលើប្រពន្ធ ឈ្មោះ សែត ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបមេផ្ទះលក់ចាប់ហួយ រស់នៅផ្ទះកើតហេតុជាមួយគ្នា រងរបួសធ្ងន់ ត្រង់ដើមដៃឆ្វេង, ស្មាខាងស្ដាំ, កដៃស្ដាំ និងក្បាលចំនួន ៣កន្លែង។
មូលហេតុ ប្រច័ណ្ឌប្រពន្ធ សុំលែងគា្ន និងសុំម៉ូតូ តែប្រពន្ធមិនអោយ ជនបង្ករបានយកកាំបិត(ខ្វែវ)កាប់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ង ក្រោយមក ជនសង្ស័យកាន់កាំបិតខ្វែវជាប់ នឹងដៃ មិនព្រមអោយសមត្ថកិច្ចយើងចូលចាប់ខ្លួននោះទេ បន្ទាប់មកជនល្មើសបិទទ្វារផ្ទះ ចាក់សាំងដុតផ្ទះ បន្ទាប់មកយកខ្សែអង្រឹងចងក នឹងធ្នឹមផ្ទះបម្រុងសម្លាប់ខ្លួន ភ្លាមៗនោះសម្ថកិច្ចយើង យកឡានទឹកបាញ់ទឹកចូលក្នុងផ្ទះ និងប្រើកម្លាំងស្ទុះចូល ចាប់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងដើម្បីចាត់ការតាមនិតិវិធី។ រីឯ ជនរងគ្រោះដែលជាប្រពន្ធ បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕