កណ្តាល ៖ ជនសង្ស័យម្នាក់ឈ្មោះ អាត ពិទូ ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខមិនពិត ទីលំនៅបច្ចុប្បន្នភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨និង០៥នាទី នៅចំណុចត្រពាំងទឹក ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។
វត្ថុតាងដករួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន៦៤កញ្ចប់, ក្នុងនោះមធ្យមមួយកញ្ចប់និងតូច៦៣កញ្ចប់, ទូរស័ព្ទដៃចំនួន០៣គ្រឿងម៉ាកណូគាអិនចុចពិល ពណ៌ខ្មៅមួយគ្រឿង, ម៉ាកអាយហ្វូន ២គ្រឿង, ថង់វេចខ្ចប់មួយចំនួននិងដែកកេះចំនួន០២។
លោកអធិការស្រុកបន្តថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ដោយ មានការដង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យឆែកត្រួតពិនិត្យ ខ្លួនជនសង្ស័យ ឃើញមាន ថ្នាំញៀន ចំនួន៦៤កញ្ចប់តូចនិងវត្ថុតាំងខាងលើ។
ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងដឹកនាំសម្រួបសម្រួល ដោយលោកឧត្តសេនីយ៍ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននិងបានទទួលការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍បែកចាននិងនៅចំពោះ មុខសញ្ញាកម្លាំងជំនាញបាន ត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ រកឃើញថង់វេចខ្ចប់មួយចំនួន។
នៅមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀនពីជនមិនអត្តសញ្ញាណ។ បច្ចុប្បនបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕