ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារដឹកនាំដោយលោកវរសេនីយ៍ឯក សៀម សត្ថាវុធ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៣យប់ នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សៀម សត្ថាវុធ អធិការខណ្ឌបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សាត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ លី ថូ ភេទប្រុស អាយុ២៥ឆ្នាំ។
វត្ថុតាងចាប់យករួមមាន៖ក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន, ម៉ូតូមួយគ្រឿងម៉ាកនិច គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋានខណ្ឌដើម្បីបញ្ជូនទៅតុលាការ ៕