ក្រចេះ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទី មានករណីក្រឡាប់សាឡាងដឹកជញ្ជូនអ្នកដំណើរ នៅកំពង់ដរចម្លងឬស្សីចារ-ជ្រោយបន្ទាយ នៅត្រើយខាងលិចក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ស្ថិតក្នុងទន្លេមេគង្គ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុ មានរថយន្តយីឌុបដឹកឈើចំនួនពីរគ្រឿង រថយន្តទី១-បានបើកចូលសាឡាងជាស្ថាពរ រថយន្តទី២-បើកចូលបន្តទៀត នៅពេលចូលទៅដល់សាឡាងចាប់ផ្តើមផ្អៀងម្តងបន្តិចៗ មនុស្សដែលនៅលើនោះលោតគេចចេញអស់ ក៏ក្រឡាប់តែម្តង។ ប្រភពដដែលបន្តថាក្នុងឧបទ្ទវហេតុខាងលើពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕