បាត់ដំបង ៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុចលើស្ពានបវេល ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យឈ្មោះ សឺន លីម៉ង់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមានៈថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាកទឹកកក)ចំនួនមួយកូនថង់ ទម្ងន់០,១៧ក្រាមទាំងសម្បក, ទូរស័ព្ទដៃមួយគ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕