អភិបាលខេត្ត​កោះកុង​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង​ ៣,៩០០​ ម៉ែត្រ​ ​នៅ​សង្កាត់​ស្ទឹង​វែង​

11-June-2018 | ដោយ ពលមនសិការ

កោះកុង​ ៖​ លោក​ជំទាវ​ មិថុនា​ ភូ​ថង​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង​ ៣,៩០០​ ម៉ែត្រ​ ទទឹង​ ៥​ម៉ែត្រ​ កម្រាស់​ ០,១៥​ ម៉ែត្រ​ នៅ​សង្កាត់​ស្ទឹង​វែង​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​មេ​ប្រវែង​ ៧,១០០​ម៉ែត្រ​ ទទឹង​ ៥​ម៉ែត្រ​ និង​កម្រាស់​ ០,១៥​ម៉ែត្រ​ នៅ​សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​លោក​ជំទាវ​ បាន​លើក​ឡើង​ថា​ ទាំងនេះ​ជាស​មិ​ទ្ឋ​ផល​ថ្មី​ របស់​បងប្អូន​នៅ​ក្នុង​សង្កាត់​ស្ទឹង​វែង​ ធ្វើ​យ៉ាងណា​ឱ្យ​បងប្អូន​បាន​ធ្វើ​ដំណើរ​ងាយស្រួល​ទៅ​ផ្សារ​ ទៅ​សាលារៀន​ ទៅ​វត្ត​ ដឹក​ជញ្ជូន​ផល​កសិកម្ម​នានា​ ព្រមទាំង​ចូលរួម​ក្នុង​ឱកាស​នេះ​ក៏​សូម​ចូលរួម​អបអរសាទរ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ ដែល​បាន​ផ្លូវ​បេតុង​ដ៏​ល្អ​ នឹង​សូម​ឱ្យ​បងប្អូន​ជួយ​ថែទាំ​ឱ្យ​បាន​ល្អ​ប្រសើរ​ ទុក​ប្រើប្រាស់​ឱ្យ​បាន​យូរ​ សូម​បញ្ជាក់​ថា​គម្រោង​ទាំងនេះ​ ជា​គម្រោង​វិនិយោគ​របស់​រដ្ឋបាល​ខេត្ត​ ធ្វើ​យ៉ាងណា​ផ្តល់​ជូន​បងប្អូន​ដែល​មាន​តម្រូវការ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​។​

​ក្នុង​ឱកាស​នេះ​ដែរ​លោក​ជុំទាវ​ សូម​អរគុណ​ ចំពោះ​បងប្អូន​ទាំងអស់​ ដែល​តែងតែ​ចូលរួម​ គាំ​ ទ្រ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​។​

​លោក​ជុំទាវ​បន្ត​ថា​ សូម​ឱ្យ​បងប្អូន​ចូលរួម​បំពេញ​កាតព្វកិច្ច​ ជា​ពលរដ្ឋ​ ដោយ​ត្រូវ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ នា​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​ ហើយ​សូម​បន្ត​គាំទ្រ​ គណបក្ស​ ប្រជាជន​កម្ពុជា​ នៅ​លំដាប់​លេខ​រៀង​ទី​២០​ គឺ​គាំទ្រ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ សម្រាប់​អាណត្តិ​ទី​៦​ និង​អាណត្តិ​បន្តបន្ទាប់​ទៀត​ ៕

 

ចំនួនអ្នកទស្សនា

    20620267

  • ថ្ងៃនេះ7001
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62661
  • ខែនេះ177811
  • ឆ្នាំនេះ177811
  • សរុប20620267