អគារសិក្សា​ជា​ថ្នាល​បណ្តុះបណ្តាល​ចំណេះដឹង​ដល់​កូនចៅ​ត​ជំនាន់​បើ​ចេះ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​

11-June-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ អគារសិក្សា​ជា​ថ្នាល​បណ្តុះបណ្តាល​ចំណេះដឹង​ដល់​កូនចៅ​ត​ជំនាន់​បើ​ចេះ​ថែរក្សា​បាន​គង់វង្ស​យូរអង្វែង​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ណែនាំ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​សាលា​បឋម​សិក្សា​កង​វ៉ា​ ក្រុង​សិរី​សោភ័ណ​។​

​លោក​ ហ៊ឹ​ល​ រ៉ា​យ៉ា​ អភិបាលក្រុង​សិរី​សោភ័ណ​បាន​មាន​ប្រសាសន៍​ថា​អគារសិក្សា​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​មាន​១​ខ្នង​ ៥​បន្ទប់​ ដែល​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង​ដែល​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ បុត្រាបុត្រី​បាន​ជួយ​កសាង​អគារសិក្សា​សម្រាប់​កូនចៅ​បាន​សិក្សា​រៀនសូត្រ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​មាន​ប្រសាសន៍​ថា​ដើម្បី​ចូលរួម​ចំណែក​លើ​វិស័យ​អប់រំ​លោក​បាន​ជួយ​កសាង​អគារសិក្សា​១​ខ្នង​៥​បន្ទប់​សម្រាប់​កូនចៅ​បាន​រៀនសូត្រ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​យកចិត្តទុកដាក់​លើ​វ​ស័​យ​អប់រំ​។​

លោក​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​មាតាបិតា​សិស្ស​ត្រូវ​ចេះ​ថែរក្សា​អគារសិក្សា​នេះ​ឱ្យ​ល្អ​គង់វង្ស​យូរអង្វែង​ព្រោះ​អគារសិក្សា​ជា​ថ្នាល​បណ្តុះ​កូនចៅ​មានចំណេះ​ដឹង​សម្រាប់​គ្រួសារ​និង​សង្គម​ជាតិ​ទៅ​ពេល​អនាគត​។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​៤,០០០​នាក់​ម្នាក់​ទទួល​សា​រ៉ុ​ង​១​ក្នុង​នោះ​មាន​ចាស់ជរា​៤០០​នាក់​ម្នាក់​ទទួល​បាន​ឃី​ត​១​កញ្ចប់​ជា​អំណោយ​របស់​សមាគម​មូលនិធិ​មនុស្ស​ចាស់​មាន​កំសៀវ​ដាំទឹក​ក្តៅ​១​ សា​រ៉ុ​ង​១​ ក្រ​ម៉ា​១​ ពិល​១​ ប្រេ​កូ​ឡា​២​ប្រអប់​ ប្រេងខ្យល់​២​ដប​ មី​១០​កញ្ចប់​ ទឹកដោះគោ​២​កំប៉ុង​ កៅ​អៀ​ក​២​បន្ទះ​ អំបិល​២​ថុ​ង​ស្មើ​២​គីឡូក្រាម​ តែ​១​កញ្ចប់​ ថវិកា​២​ម៉ឺន​រៀល​ ៕

ចំនួនអ្នកទស្សនា

    20621527

  • ថ្ងៃនេះ8261
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63921
  • ខែនេះ179071
  • ឆ្នាំនេះ179071
  • សរុប20621527