ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យ​ ពេញ​និយម​ធ្វើ​ស្រូវប្រាំង​ច្រើន​ជាង​ស្រូវ​វស្សា​

11-June-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ដោយ​យោង​តាម​របាយការណ៍​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ នៅ​ខេត្តបន្ទាយមានជ័យ​ប្រជា​កសិករ​បាន​ពេញ​និយម​ធ្វើ​ស្រូវប្រាំង​ច្រើន​ជាង​ស្រូវ​វស្សា​រហូត​ដល់​៣៦,២៩៥​ហិតា​ដែល​ត្រូវ​បាន​ទទួល​នៅ​អំឡុង​ខែកក្កដា​ខាង​មុខ​នេះ​។​

ដោយ​យោង​តាម​របាយការណ៍​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តបន្ទាយមានជ័យ​ នៅ​ខេត្តបន្ទាយមានជ័យ​មាន​ផ្ទៃដី​ដាំ​ដុះ​មាន​៣៦៤,៦៥៧​ហិតា​ក្នុង​នោះ​មាន​ដីស្រែ​៣០៨,៩០៧​ហិតា​ ក្នុង​នោះ​ធ្វើ​ស្រូវប្រាំង​មាន​៣៦,២៩៥​ហិតា​ស្មើនឹង​១៦៤,៩៨%​នៃ​ផែនការ​ដាំ​ដុះ​២២,០០០​ហិតា​។​

​ប្រជា​កសិករ​ស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​ ស្រូវប្រាំង​ដែល​ជា​ស្រូវ​ប្រភេទ​ទួល​ផល​៧៥​ថ្ងៃ​ និង​១០៥​ថ្ងៃ​គឺ​និង​ប្រមូល​ផល​នៅ​ ខែកក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ដោយ​មួយ​រដូវ​អាច​ធ្វើ​បាន​២​ទៅ​៣​ដង​តាម​ស្ថានភាព​ទីកន្លែង​ដែល​មាន​ប្រព័ន្ធ​ទឹក​។

តែ​ឆ្នាំ​នេះ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​លឿន​ជាង​ឆ្នាំ​មុន​ដោយ​ឆ្នាំ​នេះ​ទឹក​ភ្លើង​មាន​ដើមដៃ​ទើប​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​បាន​លឿន​ដោយ​ឃើញ​ដើមដង​ល្អ​ជាង​ឆ្នាំ​មុន​អាច​ថា​និង​ទទួលផល​កាលពី​ឆ្នាំ​២០១៧​ក្នុង​១​ហិតា​ជា​មធ្យម​ស្រូវ​អាយុ​១០៥​ថ្ងៃ​ សែន​ក្រអូប​ទទួលផល​បាន​ ៥​ទៅ​៦​តោន​ដំបូង​១​តោន​លក់​ បាន​តម្លៃ​១​លាន​រៀល​ និង​ស្រូវ​អាយុ​៧៥​ថ្ងៃ​មាន​ស្រូវ​ណាំ​បុ​ង​ទទួលផល​បាន​៦​ទៅ​៦​តោន​កន្លះ​១​តោន​តម្លៃ​៦០​ម៉ឺន​រៀល​។​

​ប្រជា​កសិករ​សង្ឃឹមថា​ស្រូវប្រាំង​ដែល​ធ្វើ​និង​ទទួលផល​ដំបូង​អាច​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​ទើប​អាច​រស់​ចំណេញ​ខ្លះ​ក្រោយ​កាត់ថ្លៃ​ភ្ជួរ​រាស់​ព្រួស​និង​ថ្លៃ​ជី​ថ្នាំ​បាញ់​និង​ថ្លៃ​ច្រូត​និង​ប្រមូល​ផល​ ៕

 

ចំនួនអ្នកទស្សនា

    20619637

  • ថ្ងៃនេះ6371
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62031
  • ខែនេះ177181
  • ឆ្នាំនេះ177181
  • សរុប20619637