ព្រៃវែង ៖ នៅព្រឹកថ្ងៃ អង្គារ៍ ១៤ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរនាលខេត្ត លោកឧត្តមសេនីយ៍ត្រី ញ៉ែម សូភី ស្នងការរង និងតំណាង លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំ ស្តីពី ប្រគល់ និងទទួលឯកសណ្ឋាន ស្បែកជើង មួក និងសម្ភារៈគួបផ្សំ សម្ភារៈការិយាល័យ ប្រេងរំអិល និងសម្ភារៈសង្ហារឹម ដែលជាគោលរបបប្រចាំឆ្នាំ២០១៧ របស់កងកម្លាំងនគរបាលជាតិ ជូនដល់មន្ត្រីនគរបាល ការិយាល័យជំនាញ អធិការ នគរបាលស្រុកក្រុង និងវរៈសេនាតូចការពារព្រំដែន លេខ ៦០៧ ។ មានការអញ្ជើញចូលរួម ពីសំណាក់ លោកនាយ នាយរងការិយាល័យជំនាញ លោក អធិការនគរបាលក្រុង,ស្រុក និងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៧ ។
លោកឧត្តមសេនីយ៍ត្រី ញ៉ែម សូភី ស្នងការ និងតំណាងលោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត ក៍បានណែនាំដល់លោកអធិការរង នគរបាលស្រុកក្រុងទាំង និង និងវរៈសេនាតូច ការពារព្រំដែន លេខ ៦០៧ ដែលទទួលការភស្តុភារ ត្រូវតែធ្វើការប្តេជ្ញានិងធ្វើការបែងចែកឯកសណ្ឋាន តាមទំហំខ្នាត ឲ្យបានដល់ដៃ មន្ត្រី នគរបាល ក្រោមឱវាទទៅតាមគោលរបបដែលក្រសួងបានកំណត់ ៕