ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ម៉ោង១១និង៣០នាទី នៅចំណុចដីលក់លៀស ផ្លូវលំក្រុមទី៣ ភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថាជនសង្ស័យឈ្មោះ ពៅ វ៉ារិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅបន្ទប់ជួលភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ។
វត្ថុតាងចាប់យករួមមានៈ ក្រាមសរថ្លានួន១១កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀន) និងទូរស័ព្ទ១គ្រឿងម៉ាក ATS ពណ៌ខ្មៅ។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕