នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ក្រុម​ចោរ​៦​នាក់​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​

13-June-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​ង​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​ការ​គាស់​ទំ​លុះ​ទំលាយ​ (​គាស់​ទ្វារ​ និង​កាត់​សំណាញ់​ដែក​រោងចក្រ​ចូល​លួច​ស្បែក​សម្រាប់​ផលិត​ទ្រនាប់ជើង​)​ កាលពី​ថ្ងៃអាទិត្យ​ ៥​រោច​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​១០​នាទី​ ត្រង់​ចំណុច​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ ស្ថិត​នៅ​ភូមិ​រោល​ជ្រូក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។

លោក​វរសេនីយ៍ទោ​ ឈឹ​ម​ ប៊ុ​ន​រ័​ត្ន​ អធិការរង​នគរបាល​ខណ្ឌដង្កោ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៦​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឆុំ​ លិ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​បុរី​សន្តិភាព​២​ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ វ៉េ​ត​ ធី​វ៉ា​ត​ ហៅ​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ស្ពឺ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​,​ ទី​៣-​ឈ្មោះ​ ហេង​ នា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​បុរី​សន្តិភាព​២​ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​,​ ទី​៤-​ឈ្មោះ​ ឌឹ​ម​ សុខ​ជា​ ហៅ​ ជា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​រោល​ជ្រូក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​,​ ទី​៥-​ឈ្មោះ​ សា​រុន​ សុខ​រស់​ ហៅ​ រស់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​លិច​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​ជនសង្ស័យ​ទី​៦-​ឈ្មោះ​ ម៉ៅ​ ដា​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ តុង​ ឃី​ង​លន់​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ប្រធាន​គណនេយ្យ​ និង​ជា​អ្នកគ្រប់គ្រង​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ ស្ថិត​នៅ​ភូមិ​រោល​ជ្រូក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​៖-​ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone5​ ពណ៌​ទឹកមាស​មួយ​គ្រឿង​ -​ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone5S​ មួយ​គ្រឿង​ -​ទូរស័ព្ទ​ដៃ​ម៉ាក​ Nokia​ ពណ៌​ក្រហម​លាយ​ខ្មៅ​ គ្រឿង​ -​ទូរស័ព្ទ​ ដៃ​ម៉ាក​សាំ​សុង​មួយ​គ្រឿង​ -​កាបូប​ដាក់​លុយ​ចំនួន​០២​ លុយ​ខ្មែរ​ចំនួន​៤០០០០​រៀល​ (​បួន​ម៉ឺន​រៀល​)​។​

​លោក​អធិការរង​បន្ត​ថា​កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​០៣​នាទី​ព្រឹក​ ជន​រង​គ្រោះ​បាន​ក្រោក​ឡើងពីដេក​ ស្រាប់តែ​ឈ្មោះ​ សៀវ​ គី​ម​ឆាយ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ (​អ្នកបកប្រែ​)​ បាន​ទូរស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ថា​ មាន​ចោរលួច​គាស់​រោងចក្រ​ រួច​ជន​រង​គ្រោះ​ក៏​បាន​ដើរ​មើលឃើញ​ទ្វារ​រោងចក្រ​ និង​របង​រោងចក្រ​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​ និង​កាត់​របង​ខាងក្រៅ​ចូល​លួច​យក​អស់​ស្បែក​សម្រាប់​ផលិត​ទ្រនាប់​ ជើង​អស់​មួយ​ចំនួន​សរុប​ទឹកប្រាក់​ប្រហែល​៤០០០០​ដុល្លារ​ (​បួន​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​។​ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង​ ឱ្យ​ជួយ​អន្តរាគមន៍​ ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ពិនិត្យ​ស្លាកស្នាម​ ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​បំពាក់​នៅ​រោងចក្រ​ សាកសួរ​បំភ្លឺ​ជន​រង​គ្រោះ​ សាក្សី​ កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​មួយ​ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​ខាងលើ​ឈ្មោះ​ សា​រុន​ សុខ​រស់​ ហៅ​ រស់​ គឺជា​ជនសង្ស័យ​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​ ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ រួច​បាន​គេចខ្លួន​បាត់​។​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ជនសង្ស័យ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​។​ លុះដល់​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៨​និង​៣០​នាទី​ សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សា​រុន​ សុខ​រស់​ ហៅ​ រស់​ បាន​ត្រង់​ចំណុច​សាលាសង្កាត់​ព្រៃវែង​ ស្ថិត​នៅ​ភូមិ​ព្រៃវែង​ខាងលិច​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​ ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ​ សា​រុន​ សុខ​រស់​ ហៅ​ រស់​ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ឱ្យ​ដឹង​ថា​ រូបគេ​ រួម​ជាមួយ​កម្មករ​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ដូច​គ្នា​មាន​ចំនួន​០៦​នាក់​ទៀត​ ទី​១-​ឈ្មោះ​ ឆុំ​ លិ​ ទី​២-​ឈ្មោះ​ វ៉េ​ត​ ធី​វ៉ា​ត​ ហៅ​ ម៉េ​ង​ ទី​៣-​ឈ្មោះ​ ហេង​ នា​ ទី​៤-​ឈ្មោះ​ ឌឹ​ម​ សុខ​ជា​ ហៅ​ ជា​ ទី​៥-​ឈ្មោះ​ ម៉ៅ​ ដា​ណ្ណា​ ទី​៦-​ឈ្មោះ​ សួង​ សុធា​រ័​ដ្ឋ​ ហៅ​ ឈី​ត​ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​រោងចក្រ​ និង​កាត់​សំណាញ់​របង​លួច​យក​ស្បែក​ផលិត​ ទ្រនាប់ជើង​របស់​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ ទៅ​លក់​នៅ​ម្តុំ​ផ្សារ​មាន់​អាំង​ ស្ថិត​នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ ហើយ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ សមត្ថកិច្ច​យើង​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក​បាន​ចំនួន​០៤​នាក់​ទៀត​ ទី​១-​ឈ្មោះ​ ឆុំ​ លិ​ ទី​២-​ឈ្មោះ​ វ៉េ​ត​ ធី​វ៉ា​ត​ ហៅ​ ម៉េ​ង​ ទី​៣-​ឈ្មោះ​ ហេង​ នា​ ទី​៤-​ឈ្មោះ​ ឌឹ​ម​ សុខ​ជា​ ហៅ​ ជា​ ឃាត់​បាន​ត្រង់​ចំណុច​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ រួម​និង​វត្ថុ​តាងៈ​-​ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone5​ ពណ៌​ទឹកមាស​មួយ​គ្រឿង​ -​ទូរស័ព្ទ​ដៃ​ម៉ាក​ Iphone5S​ មួយ​គ្រឿង​ -​ទូរស័ព្ទ​ដៃ​ម៉ាក​ Nokia​ ពណ៌​ក្រហម​លាយ​ខ្មៅ​គ្រឿង​ -​ទូរស័ព្ទ​ ដៃ​ម៉ាក​សាំ​សុង​មួយ​គ្រឿង​ ៥.​កាបូប​ដាក់​លុយ​ចំនួន​០២​ ,​ លុយ​ខ្មែរ​ចំនួន​៤០០០០​រៀល​ (​បួន​ម៉ឺន​រៀល​)​ ។​ ស្ថិត​នៅ​ភូមិ​រោល​ជ្រូក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ យក​មក​ធ្វើការ​សាកសួរ​ ។​ លុះដល់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​៥០​នាទី​ សមត្ថកិច្ច​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ ម៉ៅ​ ដា​ណ្ណា​ ឃាត់​បាន​ត្រង់​ ចំណុច​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ខាងលើ​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​ ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា​ ពួក​គេ​ និង​បក្ខពួក​ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​ និង​កាត់​សំណាញ់​ដែក​របង​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ ចូល​លួច​ស្បែក​សម្រាប់​ផលិត​ទ្រនាប់ជើង​របស់​រោងចក្រ​ស៊ុ​ភឺ​ឈែ​ម​ខាងលើ​ យក​ទៅ​លក់​នៅ​ម្តុំ​ផ្សារ​មាន់​អាំង​ ស្ថិត​នៅ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ លក់​អោយ​អ្នកទិញ​មិន​ស្គាល់​ ឈ្មោះ​ អាយុ​ប្រហែល​៣២​ឆ្នាំ​ មាន​មាឌតូច​ល្មម​ សម្បុរ​ខ្មៅ​ ស្រអែម​ កំពស់​ប្រហែល​ ១៦០​សង់​ ទី​ម៉ែត្រ​មុខ​រាង​វែង​សក់ស្លូត​ប្រាកដ​មែន​។​ បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ សា​រុន​ សុខ​រស់​ ហៅ​ រស់​ និង​ឈ្មោះ​ ឆុំ​ លិ​ ហើយ​មានការ​សម្របសម្រួល​ពី​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​អោយ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជន​សង​សង្ស័យ​ ទាំង​០៦​នាក់​ ខាងលើ​កំពុង​តែ​ធ្វើការ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​ក​សា​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20618257

  • ថ្ងៃនេះ4991
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60651
  • ខែនេះ175801
  • ឆ្នាំនេះ175801
  • សរុប20618257