នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​ចូល​មើល​តាម​ការ​Live​ ផ្ទាល់​លក់​ផលិតផល​ ហើយ​លួច​យក​លេខ​កូដ​សម្ងាត់​ជន​រង​គ្រោះ​យក​លុយ​តាម​រយៈ​ក្រុមហ៊ុន​វេរ​លុយ​

14-June-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣​ នៃ​អធិការដ្ឋាន​នគរបាល​ទួល​គោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​ (​ចូល​មើល​តាម​ការ​ Live​ ផ្ទាល់​លក់​ផលិតផល​ គណ​ន​យ្យ​Facebook​ របស់​ជន​រង​គ្រោះ​មានឈ្មោះ​ Ana​ Brand​ Brands​ ហើយ​លួច​យក​លេខ​កូដ​សំងាត់​ជន​រង​គ្រោះ​យក​លុយ​តាម​ រយៈ​ក្រុមហ៊ុន​វេរ​ លុយ​ទ្រូ​ម៉ា​នី​ តាម​ រយៈ​ភ្ញៀវ​វេរ​ លុយ​មក​ឲ្យ​ជន​រង​គ្រោះ​)​ ជន​រង​គ្រោះ​ឃាត់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​យើង​ ប្រព្រឹត្ត​កាលពី​កំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ រហូត​មក​ដល់​ថ្ងៃ​ទី​១២​និង​១៣​ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ទីតាំង​លក់​និង​Live​ ផ្ទាល់​ផ្ទះ​លេខ​៦០​ ផ្លូវ​លេខ​១៨៦​ ក្រុម​ទី​៤​ ភូមិ​៣​ សង្កាត់​ទឹកល្អក់​ ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​​ឈ្មោះ​ ចាន់​ ម៉េ​ង​ឆាយ​ ហៅ​ម៉េ​ង​ឆាយ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ឆ្នាំ​ទី​២​ សាកលវិទ្យាល័យ​នីតិ​ សាស្ត្រ​ ស្នាក់​នៅផ្ទះ​លេខ​៥២​ ផ្លូវ​លេខ​៤​ ភូមិ​ជម្ពូរ​វ័​ន្ត​ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ស៊ី​ណា​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់​ផលិតផល​ខោអាវ​ និង​គ្រឿង​ហូប​តាម​អន​ឡាញ​ (Live​ FacebooK​ លក់​ )​ ស្នាក់​នៅផ្ទះ​លេខ​៦០​ ផ្លូវ​លេខ​១៨៦​ ក្រុម​ទី​៤​ ភូមិ​៣​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់​មាន​៖​ទឹកប្រាក់​សរុប​ចំនួន​៤៥០០​ដុល្លារ​ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​ សហរដ្ឋអាមេរិក​)​។​ វត្ថុ​តាង​ទទួល​មាន​វិ​ក័យ​ប​ត្រ​វេរ​លុយ​ និង​លេខ​កូដ​សម្ងាត់​ដក​លុយ​របស់​ក្រុមហ៊ុន​វេរ​លុយ​ ទ្រូ​ម៉ា​នី​ ចំនួន​០២​សន្លឹក​ មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៣​ដុល្លារ​ (​មួយ​រយ​ហុកសិប​បី​ដុល្លារ​ សហរដ្ឋអាមេរិក​)​ ទទួល​ពី​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ស៊ី​ណា​។​

​ប្រភព​ដដែល​បន្ត​ថា​កាលពី​កំឡុង​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៧​ ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ស៊ី​ណា​ បាន​ បើក​ផ្សព្វផ្សាយ​លក់​ផលិតផល​ខោអាវ​ និង​គ្រឿង​ហូប​ លក់​តាម​ការ​Live​ ផ្ទាល់​ គណ​ន​យ្យ​ Facebook​ ឈ្មោះ​ Ana​ Brand​ Brands​ ដោយ​លក់​តាម​អន​ឡាញ​ ឲ្យ​ភ្ញៀវ​ជា​ម៉ូយ​នៅ​តាម​បណ្ដា​រាជធានី​ និង​ខេត្ត​ និង​ក្រៅប្រទេស​ផង​ ដោយពេល​ជន​រង​គ្រោះ​អន​ឡាញ​លក់​(​ Live​ ផ្ទាល់​)​ គឺ​បាន​ដាក់​លេខ​ ទូរស័ព្ទ​(015​ 969798​ និង​លេខ​0888​ 969798​ )​ ដាក់​នៅ​ខាងលើ​ក្នុង​ពេល​កំពុង​Live​ ដើម្បី​ឲ្យ​ភ្ញៀវ​ទំនាក់ទំនង​មក​ទិញ​ និង​ងាយស្រួល​ ភ្ញៀវ​វេរ​លុយ​មក​ឲ្យ​វិញ​ពេល​ដែល​ភ្ញៀវ​កម្ម​ង់​ឥ​វ៉ា​ន់​រួច​ ដោយ​វេរ​លុយ​តាម​ រយៈ​ក្រុមហ៊ុន​វី​ង​,​ អ៊ី​ម៉ា​នី​ និង​ទ្រូ​ម៉ា​នី​ លុះ​មក​ដល់​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ជន​រង​គ្រោះ​បាន​បាត់​លុយ​ដែល​ភ្ញៀវ​កម្ម​ង់​ឥ​វ៉ា​ន់​វេរ​មក​ឲ្យ​ខ្លួន​ ហើយ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ភ្ញៀវ​ដែល​កម្ម​ង់​ឥ​វ៉ា​ន់​នោះ​ប្រាប់​ថា​គេ​វា​លុយ​ឲ្យ​រួច​ហើយ​តាម​លេខ​ ទូរស័ព្ទ​015969798​ និង​លេខ​ 0888969798​ ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​បាន​ចាប់ផ្ដើម​បាត់​លុយ​ជា​បន្តបន្ទាប់​ ទឹកប្រាក់​សរុប​ចំនួន​៤៥០០$​ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​ សហរដ្ឋអាមេរិក​ )​។​

លុះ​ក្រោយមក​ជន​រង​គ្រោះ​បាន​ជូនដំណឹង​ទៅ​ខាង​បណ្ដា​ក្រុមហ៊ុន​វេរ​លុយ​ទាំងអស់​បើ​មាន​ជន​ណា​មក​យក​លេខ​របស់​ខ្លួន​ដែល​ មាន​លេខ​ 015969798​ និង​លេខ​ 0888969798​ មក​បើក​លុយ​យក​សូម​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ផង​ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ ចាន់​ ម៉េ​ង​ឆាយ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​មក​លួច​បើក​ យក​លុយ​របស់​ជន​រង​គ្រោះ​ទៀត​អស់​មួយ​បុ​ង​ចំនួន​៦៧$​ (​ហុកសិប​ប្រាំពីរ​ដុល្លារ​សហរដ្ឋអាមេរិក​ )​ បើក​នៅ​សាខា​ទ្រូ​ម៉ា​នី​ សង្កាត់​ចោម​ចៅ​ទី​៣​ ហើយ​គេចខ្លួន​បាត់​។​

​លុះ​មក​ដល់​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១០​និង​១០​នាទី​ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ ចាន់​ ម៉េ​ង​ឆាយ​ ដដែល​បាន​មក​លួច​ បើក​លុយ​ទៀត​ ក៏​ត្រូវ​បាន​ខាង​សាខា​ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី​ នៅ​ខាង​សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​ទូរ​ ស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ហើយ​ជន​រង​គ្រោះ​និង​បងប្អូន​ក៏​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​ ។​

​ផ្អែក​តាម​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​ឈ្មោះ​ ចាន់​ ម៉េ​ង​ឆាយ​ បាន​សារភាព​ថា​ខ្លួន​បាន​មក​លួច​បើក​យក​លុយ​របស់​ជន​រង​គ្រោះ​នេះ​បាន​៤​ដង​ មក​ហើយដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​យក​ទៅ​បើក​ ដែល​ មាន​លេខ​ 015969798​ និង​លេខ​ 0888969798​ ហើយ​មាន​លេខ​កូដ​របស់​ភ្ញៀវ​ដែល​ផ្ញើ​មក​ឲ្យ​ដើម្បី​យក​ទៅ​បើក​យក​លុយ​ ដែល​ មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៣$​ (​មួយ​រយ​ហុកសិប​បី​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ធ្វើការ​សាកសួរ​ កសាង​សំណុំរឿង​ និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20677577

  • ថ្ងៃនេះ321
  • ម្សិលមិញ3011
  • សប្តាហ៍នេះ9451
  • ខែនេះ235121
  • ឆ្នាំនេះ235121
  • សរុប20677577