ភ្នំពេញ៖ កម្លាំងនគរបាលទឹកល្អក់ទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ(បន្លំចាយប្រាក់ដុល្លាក្លែងក្លាយ) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង៣០នាទី នៅចំណុចផ្ទះលេខ១០ ផ្លូវ៣៣៥ ក្រុមទី២៥ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថាជនសង្ស័យ ឈ្មោះ តាំង យួន ហៅ យួន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហួន ម៉ានី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០
ផ្លូវ៣៣៥ ក្រុមទី២៥ ភូមិ៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ- ប្រាក់ដុលារក្លែងក្លាយ ជាប្រភេទក្រដាសប្រាក់១០ដុល្លារ អាមេរិក ចំនួន០៦សន្លឹក
មានលេខដូចគ្នា( GL 64739222A )។
លោកអធិការបន្តថាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងប្រហែល១៥និង៣០នាទី ជនរងគ្រោះ ឈ្មោះ ហួន ម៉ានី កំពុងអង្គុយលក់ដូរនៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ តាំង យួនបានមកទីញភេសជ្ជៈបាកាសមួយកំប៉ុង ដែលមានតម្លៃ២៥០០រៀល ពេលទិញជនសង្ស័យបានយកក្រដាសប្រាក់ក្លែងក្លាយ១០ដុល្លារមកឱ្យជនរងគ្រោះអាប់មកខ្លួនវិញជាលុយខ្មែរក្នុងពេលនោះជនរងគ្រោះមានការសង្ស័យក៏បានពិនិត្យមើលលុយ ដឹងថាជាប្រាក់ដុល្លារក្លែងក្លាយ និង ចំណាំមុខជនសង្ស័យច្បាស់ (តាំង យួន ហៅ យួន ) ដែលកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥និង៣០នាទីជនសង្ស័យរូបនេះធ្លាប់យកលុយដុល្លារក្លែងក្លាយចំនួន ២០ដុល្លារ (ក្រដាស ១០ដុល្លារ ចំនួន០២សន្លឹក)ចាយទិញទំ
និញ របស់ជនរងគ្រោះ អាប់ឱ្យទៅវិញជាលុយខ្មែរ យកហើយគេចខ្លួនបាត់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍បឹងកក់ទី១ ចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលឃាត់ខ្លួនយើងបានយកទឹកនោមជនសង្ស័យឈ្មោះ តាំង យួន ហៅ យួន ទៅពិនិត្យដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ តាំង យួនហៅ យួន កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕