ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ៥៥ ស្ថិតតាបណ្តោយផ្លូវដេ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលផ្នែកបង្ការ ពន្លត់ និងសង្គ្រោះអគ្គិភ័យរាជធានីភ្នំពេញបានឱ្យដឹងដថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ែង លាង ភេទប្រុស អាយុ ៣៩ឆ្នាំមុខរបរលក់ដូរ។ មូលហេតុៈ ឆ្លងចរន្តអគ្គិសនី។ ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ ផ្ទះថ្មប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រគុណ១៦ម៉ែត្រ។
សម្ភារៈខូចខាតរួមមានៈ ឆេះទូរតាំងមួយឈុត, ទូរទស្សន៍មួយគ្រឿង, កង្ហារ២គ្រឿង, ម៉ាស៊ីនត្រជាក់មួយគ្រឿង និងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងប្រតិបត្តិការខាងលើកម្លាំងការិយាល័យអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប ៕