នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ចាប់ខ្លួន​ជនល្មើស​ម្នាក់​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​០២

16-June-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​និង​៣០​នាទី​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ចាប់ខ្លួន​ជនល្មើស​ម្នាក់​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​០២​។​

១-​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ៤៥​ “​ឌ​”​ ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៨​ ចេញ​ដោយ​លោក​ អ៊ឹម​ វណ្ណៈ​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ថ្ងៃ​ទី​ ១៦​ ខែ​ ធ្នូ​ ឆ្នាំ​២០១៧​។​

២-​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​ ២១១​ “​ព​”​ ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​ ចេញ​ដោយ​លោក​ អ៊ី​ ឋា​វរៈ​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​ ៣៦៩​ ភូមិ​កណ្តាល​១​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​ មក​រា​ ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹង​ថា​ជនល្មើស​ឈ្មោះ​ រស់​ ប៊ុ​ន​ថុ​ល​ ហៅ​ ថ្លាង​ ភេទ​ ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​ ៣៥៧​ ភូមិ​កណ្តាល​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​។​ ចាប់ខ្លួន​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20618727

  • ថ្ងៃនេះ5461
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61121
  • ខែនេះ176271
  • ឆ្នាំនេះ176271
  • សរុប20618727