បាត់ដំបង៖ កាលពីថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង១០នាទី កុមារីឈ្មោះ ស ណ ល អាយុ៨ឆ្នាំ រស់នៅ ក្រុមទី៥ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យ ឈ្មោះ សូឌី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់រំលោភ សេពសន្ថវៈបានសម្រេច។
យោងតាមរបាយការណ៍ លោក វរសេនីយ៍ឯក គឹមពន្លក អធិការស្រុក កំរៀង បានអោយដឹងថាបន្ទាប់ពី ទទួលបានពាក្យបណ្តឹង ពីឈ្មោះ កូយ ហ៊ួន ភេទស្រី អាយុ៤៣ឆ្នាំរស់នៅ ក្រុមទី៥ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងរួចមក កម្លាំងជំនាញនៃអធិការស្រុកកំរៀង បាននាំខ្លួនជនសង្ស័យ ឈ្មោះ សូឌី កំពុងរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ លើអនិតិជននាំខ្លួនមក សួរនាំ និងកំពុងបន្តសំណុំរឿងបណ្ជូនមកសាលាដំបូងខេត្តបាត់ដំបង៕