ស្វាយរៀង៖ ជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹកក្នុងផ្សាររាត្រីជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ ក្នុងភូមិបាវិតកណ្ដាល សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០២និង៣២នាទី សង្ស័យពាក់ព័ន្ធករណីឃាតកម្ម។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាក្រោយពេលទទួលបានព័ត៌ សមត្ថកិច្ចជំនាញ ខេត្ត និងក្រុងបាវិត សហការជាមួយគ្រួពេទ្យចុះទៅដល់កន្លែងកើតហេតុ ជនរងគ្រោះ ស្លាប់ម្នាក់ឈ្មោះ ខាសេន ស៊ិនគាសេង(CARSEN TION KAI SENG) ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ ស្រុកកំណើតក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។ ករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានពិនិត្យលើខ្លួនសាសព ឃើញថាមានដាច់ក្បាលផ្នែកខាងក្រោយ១០x៦ សង្ទីរម៉ែត្រ និងជាំភ្នែកខាងឆ្វេង ៦x៣សង្ទីរម៉ែត្រ យោងតាមការពិនិត្យសមត្ថកិច្ច និងគ្រួពេទ្យ អាចសន្និដ្ឋានបានថាសព ពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាដកមែន ហើយកើតហេតុ ចន្លោះម៉ោង១ទៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
បច្ចុប្បន្នសព ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ។ ចំពោះជនសង្ស័យសមត្ថកិច្ចយើង សហការជាមួយព្រះរាជអាជ្ញាខេត្ត ធ្វើស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួន យកមកចាត់ការតាមផ្លូវច្បាប់ ៕