មនុស្ស​ប្រុស​-​ស្រី​៩​នាក់​ ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

18-June-2018 | ដោយ ពលមនសិការ

​សៀមរាប​៖​ កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ជនសង្ស័យ​៩​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ និង​ស្រុក​ប្រាសាទបាគង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​និង​១៦​ខែ​ មិថុនា​ ឆ្នាំ​២០១៨​ ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ប្រភព​ដដែល​បន្ត​ថា​ជនសង្ស័យ​ទាំង​៩​នាក់​រួម​មានៈ​
​ទី​១-​ឈ្មោះ​ នី​ម​ ស្រី​ណា​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​នារី​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ភ្នំ​ដេក​ ឃុំ​រំទុំ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ប្រើប្រាស់​ ករណី​មិន​រាងចាល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​២-​ឈ្មោះ​ ទី​ ស្រី​នា​ត​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​នារី​ខារ៉ាអូខេ​ទីលំនៅ​ភូមិ​អន្លង់​ត្រ​សេក​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ខេត្តកណ្តាល​ ប្រើប្រាស់​ ករណី​មិន​រាងចាល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៣-​ឈ្មោះ​ ឈិ​ន​ សុ​លី​ន​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​នារី​ខារ៉ាអូខេ​ទីលំនៅ​ភូមិ​ល្វា​ជម​ ឃុំ​ត្រពាំង​ឫស្សី​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ប្រើប្រាស់​ ករណី​មិន​រាងចាល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៤-​ឈ្មោះ​ ពៅ​ ស្រី​ណ​ង​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ មុខរបរ​នារី​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ជ្រុង​រមាស​ ឃុំ​កំពង់​កុង​ ស្រុក​កោះធំ​ខេត្តកណ្តាល​ ប្រើប្រាស់​ ករណី​មិន​រាងចាល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៥-​ឈ្មោះ​ ឡាំ​ រស្មី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​សន្តិសុខ​ហាង​សែនសប្បាយ​៩​ ទីលំនៅ​ភូមិ​នគរ​ភាស​ ឃុំ​នគរ​ភាស​ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៦-​ឈ្មោះ​ យ៉ាង​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​ទីលំនៅ​ភូមិ​អូរ​ក្រសា​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ខេត្ត​កែប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៧-​ឈ្មោះ​ ចាន់​ លាក់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ភ្នា​ត​ ឃុំ​ជីក្រែង​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៨-​ឈ្មោះ​ ស៊ន់​ កុសល​ ហៅ​តុ​យ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តា​រាម​ ឃុំ​ជីក្រែង​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​និង​ទី​៩-​ឈ្មោះ​ ខុ​ម​ ខុន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​គោក​ត្នោត​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ប្រើប្រាស់​ ករណី​មិន​រាងចាល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ វត្ថុ​តាង​ដកហូត​មានៈ​ ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​ ៕


ចំនួនអ្នកទស្សនា

    20618477

  • ថ្ងៃនេះ5211
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60871
  • ខែនេះ176021
  • ឆ្នាំនេះ176021
  • សរុប20618477