ជនសង្ស័យ​៨​នាក់​ត្រូវ​កម្លាំង​នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​

18-June-2018 | ដោយ ពលមនសិការ

​សៀមរាប​៖​ នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​ធិ​ការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​វ៉ា​រិ​ន​បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​។​

មន្ត្រី​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំ​អ​៨​នាក់​រួម​មានៈ​

ទី​១-​ឈ្មោះ​ រៀម​ ប៊ុ​ន​ហាក់​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០០​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​ រក្សា​ទុក​និង​ជួញដូរ​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ទី​២-​ឈ្មោះ​ ឡៃ​ គង់​ទី​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៩​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ទី​៣-​ឈ្មោះ​ គាត​ បូ​នី​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨០​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​ រក្សា​ទុក​និង​ជួញដូរ​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ទី​៤-​ឈ្មោះ​ ភឿ​ង​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៦​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​ ជួញដូរ​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ទី​៥-​ឈ្មោះ​ លី​ ប៊ុ​ន​ណាត​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៦​ មុខរបរ​គ្មាន​ ទីលំនៅ​ភូមិ​ពួក​ចាស់​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ទី​៦-​ឈ្មោះ​ ឈុ​ន​ ពិសិដ្ឋ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០១​ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូ​យ​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៧-​ឈ្មោះ​ ថា​ច់​ សំណាង​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៣​មុខរបរ​គ្មាន​ ទីលំនៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​ខេត្តសៀមរាប​ ចាត់ចែង​និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​ទី​៨-​ឈ្មោះ​ នី​ សុ​ខេត​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨០​ មុខរបរ​គ្មាន​ ទីលំនៅ​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូ​យ​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ សម្រួល​ និង​ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាងៈ​ មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រ​ភេ​ទឹកកក​ចំនួន​០៣​កញ្ចប់​ ស្មើនឹង​ទំងន់​១,៣​ក្រាម​ទាំង​សម្បក​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង​និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20618097

  • ថ្ងៃនេះ4831
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60491
  • ខែនេះ175641
  • ឆ្នាំនេះ175641
  • សរុប20618097