បន្ទាយមានជ័យ៖ ភ្លៀងមួយមេធំជិតមួយម៉ោងបណ្តាលឲ្យលិចផ្លូវកណ្តាលក្រុងសិរីសោភ័ណ ព្រោះតែអាជ្ញាធរមិនធ្វើប្រព័ន្ធលូធំ ហើយមន្ត្រីជំនាញថាបណ្តាលមកពីសំរាមស្ទះមាត់លូហូរមិនទាន់នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុងសិរីសោភ័ណ។
ជាក់ស្តែងភ្លៀងធ្លាក់មួយមេធំចាប់ម៉ោង១២រហូតជិតម៉ោង១រសៀលហើយគេឃើញមានទឹកលិចផ្លូវ៥ខ្សែមានផ្លូវចូលស្ថានីយ៍រថយន្តក្រុងសិរីសោភ័ណ និងផ្លូវខាងកើតផ្សារសិរីសោភ័ណ និងផ្ទះល្វែងខាងកើត និងខាងត្បូងខាងជើង៤ ផ្លូវបណ្តាលឲ្យអ្នកដំណើរទៅមកជួបការលំបាកខ្លះជិះម៉ូតូកាត់ទឹកលិច រលត់ដើរអូរកាត់ទឹកហូរចូលផ្ទះប្រជាពលរដ្ឋជាប់ផ្លូវស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់និងរស់នៅជុំវិញបានរិះគន់ចំពោះអភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ គួរក្រឡេកមើលពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរស់នៅកណ្តាលក្រុងសិរីសោភ័ណហើយទឹកលិចផ្លូវរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់គឺទឹកលិចទៅមកជួបការលំបាកនិងហូរចូលផ្ទះប្រជាពលរដ្ឋ។ សុំឲ្យខេត្តជួយស្តារប្រព័ន្ធលូឲ្យធំនិងធ្វើមុខទឹកហូរចូលស្ទឹងចាក់ដីលុបយកធ្វើកម្មសិទ្ធគួរកាយចេញស្តារឡើងវិញដើម្បីឲ្យទឹកហូរបានទាន់ពេលកុំឲ្យលិចផ្លូវដូចរាល់ដងនៅពេលមានភ្លៀងធំតែងតែលិច។
មន្ត្រីជំនាញបានបញ្ជាក់ថា មូលហេតុទឹកលិចផ្លូវនេះបណ្តាលមកពីសំរាមស្ទះមាត់លូរដែលប្រជាពលរដ្ឋមិនចូលរួមសំអាតបោះសំរាមចោលទើបភ្លៀងធ្លាក់ហូរស្ទះមាត់លូបណ្តាលឲ្យទឹកលិចតែលិចមិនយូរនោះទេក្រោយពេលដែលលិចកន្លះម៉ោងទៅ១ម៉ោងទឹកហូរចូលលូរស្រកអស់និយាយគឺលិចមិនយូរហើយប្រជាពលរដ្ឋចូលរួមការពារបរិស្ថានមិនឲ្យសំរាមហូរចូលលូការពារស្ទះលូលិចផ្លូវហើយចោទអាជ្ញាធរ ៕